បង្ក្រាបក្មេងទំនើង ៨នាក់ ករណីគប់ដុំថ្ម និងកាំបិតបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋនៅខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ៨នាក់ ពាក់ព័ន្ធករណីហិង្សា ដោយធ្វើសកម្មភាពគប់ដុំថ្ម និងកាំបិតចូលក្នុងផ្ទះប្រជាពលរដ្ឋ ចំនួន ៤លើក។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៦ និងទី១៧ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមជំនាញបានស្រាវជ្រាវករណីដែលកើតឡើងនៅវេលាម៉ោងប្រមាណ ២:២០នាទីរំលងអធ្រាត្រ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវលេខ៥៩៨ ក្រុម២ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កាំបិតចំនួន ៦ដើម ពូថៅ ១ដើម និងដែកទីប ១ដើម ដែលជាមធ្យោបាយប្រើប្រាស់ក្នុងការធ្វើសកម្មភាព។

បច្ចុប្បន្ន ជនសង្ស័យទាំង ៨នាក់ កំពុងស្ថិតក្រោមការសាកសួររបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print