ខេត្តកណ្ដាល÷ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងនៅថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២៦នេះថា ករណីធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន កាលថ្ងៃនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង១៦:៣០នាទីនៅភូមិ រលួស ឃុំ ដើមឫស ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ អ៊ួ រីក ភេទប្រុស អាយុ ៦៤ឆ្នាំបច្ចុប្បន្នរស់នៅភូមិរលួស ឃុំ ដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ៖ កសិករ។
ចំណែកជនសង្ស័យឈ្មោះ លន ភារិន ភេទ ប្រុស អាយុ ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ រលួស ឃុំ ដើមឫស ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម(+)ធ្លាប់ចូលមណ្ឌលកែប្រែឱកាសខ្ញុំចំនួន០២ លេីក។
វត្ថុតាងរួមមាន៖
ពូថៅ០១ ផ្លែដែក ដងឈើ ប្រវែង ៥៨សង់ទីម៉ែត្រ
ដែកទីបមូល ០១ដើម ប្រវែង៦៤ សង់ទីម៉ែត្រ។
កន្លងមកជនសង្ស័យធ្លាប់បាននិយាយគំរាមរកសម្រាប់ឪពុកម្ដាយជាញឹកញាប់និងបានវ៉ៃម៉ូតូ ០១ គ្រឿងបណ្ដាលឲ្យខូចខាតបែកថ្ពាល់ខាងស្តាំង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលសុខកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕










