ជប៉ុនផ្តល់ជំនួយសន្តិសុខផ្លូវការដល់កម្ពុជាដែលមានទឹកប្រាក់ប្រមាណ៣លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតជូន លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប សម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា លោក UENO Atsushi បានចុះហត្ថលេខានិងផ្លាស់ប្តូរលើលិខិតប្ដូរសារ ស្តីពីជំនួយសន្តិសុខផ្លូវការ (OSA) ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន (ប្រមាណ ៣លានដុល្លារអាម៉េរិក)។

 

គម្រោងនេះ នឹងផ្តល់នូវឧបករណ៍បញ្ជូនសារទៅកាន់កងទ័ពជើងគោក និងនាវាល្បាតទៅកាន់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។ ជាមួយគ្នានេះ គម្រោងនឹងលើកកម្ពស់សមត្ថភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា និងរួមចំណែកដល់សន្តិភាពនិងស្ថិរភាពនៅក្នុងសហគមន៍អន្តរជាតិ៕

...

ប្រភព៖ AKP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print