ក្រោយឮសំឡេងផ្ទុះផ្ទួនៗគ្នា ស្រាប់តែឃើញមានអណ្ដាតភ្លើងឆេះផ្ទះល្វែងជាន់ទី១យ៉ាងសន្ធោសន្ធៅ ផ្អើលម្តុំស្តុបផ្សារដេប៉ូ

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះល្វែង​ជាន់​ទី​មួយ​នៅ​ម្តុំ​ផ្សារ​ដេប៉ូ​បាន​ឆាប ឆេះ​សន្ធោសន្ធៅ​ផ្អើល​ពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​វេលា​ម៉ោង ២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០​ខែកក្កដា​ឆ្នាំ​២០២៦ ចំនុច​ផ្ទះល្វែង​ជាន់​ទី​១ មួយ​កន្លែង​ម្តុំ​ស្តុ​ប​ផ្លូវ​ដេប៉ូ ផ្លូវ​១៨២​កែង​ផ្លូវ​២១៥ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​បានឱ្យដឹង​ថា ផ្ទះ​កើតហេតុ មិន​មាន​មនុស្ស​ស្នាក់​នៅ​នោះ​ទេ នៅ​វេលា​ម៉ោង​កើតហេតុ ពួក​គាត់​ជា​ប្រជាពលរដ្ឋ​រស់​ក្បែរ​នោះ បានឮសំលេង​ផ្ទុះ​ផ្ទួន​គ្នា ស្រាប់តែ​ឃើញ​មាន​អណ្ដាតភ្លើង​ឆេះ​សន្ធោសន្ធៅ​តែ​ម្តង ទើប​ផ្អើល​ពលរដ្ឋ​រស់នៅ​ក្បែរ​នោះ បាន​ហៅ​ផ្អើល​ឆោឡោ និង​អ្នកខ្លះ​បាន​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​សុំ​ជំនួយ​រថយន្ត​ពន្លត់អគ្គីភ័យ​អោយ​ជួយ​អន្តរាគមន៍​ផង​ដែរ ។

ករណី​នេះ​ផង​ដែរ​បន្តិច​ក្រោយមក​ក៍​មាន​រថយន្ត​បង្ការ​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​ទៅ​អន្តរាគមន៍​ចំនួន​៤​គ្រឿង ដោយ​សហការ​គ្នា​បាញ់​ទឹក​រហូត​ដល់​ម៉ោង​៣​យប់​ថ្ងៃ​ដដែល​ទើប​រលត់​ទៅ​វិញ ។

អគ្គី​ភ័យ​នេះ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ គ្រាន់តែ​ខូចខាត​សំភារៈ មាន​តុ​កៅអី និង​របស់​បរ​ផ្សេង​ៗ​អស់ទាំង​ស្រុង ចំពោះ​មូលហេតុ សមត្ថកិច្ច​សង្ស័យ​បឋម អាច​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print