កីឡាករល្អបំផុតប្រចាំ World Cup 2026 ថាគាត់ទើបត្រឡប់ពីឋាន “នរក” មកដឹកនាំអេស្ប៉ាញឈ្នះជើងឯក

ចែករំលែក៖

ខ្សែបម្រើដ៏រឹងមាំរបស់អេស្ប៉ាញ Rodri បាននិយាយថា លោកសង្ឃឹមថា កីឡាករជំនាន់ក្រោយនឹងអាចរៀនពីបទពិសោធន៍នៃការជម្នះឧបសគ្គរបស់ខ្លួន បន្ទាប់ពីជួយអេស្ប៉ាញឈ្នះជើងឯក FIFA World Cup កាលពីថ្ងៃអាទិត្យ និងបំពេញការឈ្នះពានធំៗទាំងអស់ក្នុងអាជីពរបស់ខ្លួន ត្រឹមរយៈពេលមិនដល់ ២ ឆ្នាំ បន្ទាប់ពីរងរបួសដាច់សរសៃចងជង្គង់។

ខ្សែបម្រើវ័យ ៣០ ឆ្នាំ រូបនេះ ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត (Player of the Tournament) ហើយបានក្លាយជាកីឡាករម្នាក់ក្នុងចំណោមវីរបុរសបាល់ទាត់តែ ៤ នាក់ប៉ុណ្ណោះ រួមមាន Franz Beckenbauer, Gerd Müller និង Zinedine Zidane ដែលធ្លាប់ឈ្នះ៖
ពាន FIFA World Cup
ពាន UEFA European Championship (Euro)
ពាន European Cup / UEFA Champions League ជាមួយក្លិប
និងពាន Ballon d’Or
សមិទ្ធផលដ៏អស្ចារ្យនេះ កាន់តែមានតម្លៃ ដោយសារតែ Rodri ទើបតែត្រឡប់ពីរបួសធ្ងន់ ហើយមិនទាន់បានស្តារទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួនឡើងវិញ។

នៅឆ្នាំ ២០២៤ Rodri បានឈ្នះពាន Ballon d’Or បន្ទាប់ពីជួយអេស្ប៉ាញលើកពាន Euro និងជួយ Manchester City បង្កើតកំណត់ត្រាមិនស្គាល់ពាក្យចាញ់ ៧៤ ប្រកួតជាប់ៗគ្នា ពេលមានរូបគេនៅលើទីលាន។

Rodri បាននិយាយបន្ទាប់ពីទទួលពាន កីឡាករល្អបំផុតប្រចាំការប្រកួត (Golden Ball) ថា៖ «វាហាក់ដូចជារឿងដែលត្រូវបានសរសេរទុកជាមុន។ ខ្ញុំពិតជាមិននឹកស្មានថាវានឹងកើតឡើងបែបនេះទេ។»

លោកបន្តថា៖«ខ្ញុំចង់ឱ្យយុវជនជំនាន់ក្រោយបានឃើញថា កីឡាករម្នាក់អាចឡើងដល់កំពូល បន្ទាប់មកធ្លាក់ចូល ‘នរក’ ហើយអាចត្រឡប់មកវិញបាន។ នេះគឺជាមេរៀនមួយអំពីការជម្នះឧបសគ្គ និងមិនបោះបង់ក្តីសង្ឃឹម។»

សម្រាប់ពានរង្វាន់ផ្សេងៗនៅWorl Cup 2026៖

Rodri ខ្សែបម្រើរបស់អេស្ប៉ាញ ឈ្នះពាន Golden Ball ជាកីឡាករល្អបំផុតប្រចាំការប្រកួត។

Unai Simon អ្នកចាំទីអេស្ប៉ាញ ឈ្នះពាន Golden Glove បន្ទាប់ពីរបូតត្រឹម ១ គ្រាប់ ក្នុងការប្រកួតទាំង ៨ លើក។

...

ខ្សែការពារវ័យ ១៩ ឆ្នាំ Pau Cubarsi របស់អេស្ប៉ាញ ឈ្នះពាន FIFA Young Player Award សម្រាប់កីឡាករវ័យក្មេងឆ្នើមប្រចាំការប្រកួត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print