បណ្តាប្រទេសនៅអាហ្វ្រិកពង្រឹងកិច្ចសហការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអេបូឡា

ចែករំលែក៖

ប្រទេសនានានៅអាហ្វ្រិកកំពុងបង្កើនការសម្របសម្រួលឆ្លងដែនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអេបូឡា ខណៈដែលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបន្តកត់ត្រាការកើនឡើងយ៉ាងឆាប់រហ័សនៃករណីឆ្លងជំងឺ ខណៈដែលប្រទេសអ៊ូហ្គង់ដារក្សាវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបន្ទាប់ពីបានទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះនៅក្នុងប្រទេសដោយជោគជ័យ។

តាមទិន្នន័យរដ្ឋាភិបាលកុងហ្គោបានឱ្យដឹងកាលពីយប់ថ្ងៃ១៩ខែកក្កដា ចំនួនករណីឆ្លងជំងឺអេបូឡា (Ebola) ដែលត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo) បានកើនឡើងដល់ ២,២៦៧ករណីហើយ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៨៩៣នាក់។
តួលេខនេះឆ្លុះបញ្ចាំងពីចំនួនករណីឆ្លងសរុប គិតត្រឹមថ្ងៃសុក្រ។ យោងតាមរបាយការណ៍បច្ចុប្បន្នភាពស្ថានការណ៍ ត្រឹមរយៈពេល ២៤ម៉ោងចុងក្រោយប៉ុណ្ណោះ មានករណីឆ្លងថ្មីចំនួន ៨៦ករណី និងមានអ្នកស្លាប់ថ្មីចំនួន ២៩នាក់ បន្ថែមទៀត ដែលនេះបង្ហាញពីសន្ទុះនៃការរាតត្បាតដ៏គួរឱ្យព្រួយបារម្ភនៃវីរុសដ៏កាចសាហាវមួយនេះ៕

រូប​ថត​:Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print