ខេត្តសៀមរាប៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ មានបុរស ២នាក់បានទៅអារដើមឈើ និងម៉ាស៊ីនង៉ោង នៅចំណុចប្រាសាទតាគុយ ស្ថិតក្នុងភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ហើយត្រូវដើមឈើរលំសង្កត់ចំក្បាលបែកបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។
លោកវរសេនីយ៍ត្រី ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ព្រម ប្រម ភេទប្រុស អាយុ៤១ឆ្នាំ មានប្រពន្ធឈ្មោះ ភន់ ចេន អាយុ៤២ឆ្នាំ រស់នៅភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
ក្រោយពីទទួលបានដំណឹងសមត្ថកិច្ចនគរបាលក៏បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារដើមឈើរលំសង្កត់ពិតមែន ហើយបានធ្វើកំណត់ហេតុ និងប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
...
ដោយ៖សហការី