ស្រវឹងស្រាបើករថយន្តរេចង្កូតជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កដឹកបន្លែបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពេលបើកម៉ូតូសណ្តោងរុឺម៉កដឹកបន្លែយកទៅលក់ត្រូវរថយន្តម៉ាកកាមរីមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងរេចង្កូតជ្រុលទៅបុកចំពីមុខពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលទៅថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០២៦​ ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញម៉ូតូសណ្ដោងរុឺម៉កដឹកបន្លែមួយគ្រឿងបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងម៉ាក camry ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2Y-7267 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នាពីជើងទៅត្បូងដោយល្បឿនលឿនទាំងស្ថានភាពស្រវឹងក៏រេចង្កូតមកខាងឆ្វេងដៃចូលគន្លងផ្លូវគេជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កចំពីមុខពេញទំហឹងបណ្ដាលឲ្យអ្នកបើកបររុឺម៉ករងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវសមត្ថកិច្ចឃាត់ខ្លួន។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍
ខណ្ឌដង្កោចុះមកដល់រួចធ្វើការវាស់វែងយករថយន្តនិងម៉ូតូសណ្ដាងរុឺម៉កទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំភាគីទាំងសងខាងដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print