រថយន្តម៉ាកGAC មួយគ្រឿងបើកទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក GAC មួយគ្រឿង បេីកបរដោយបុរសម្នាក់បានបោះពួយយ៉ាងលឿនក៏ជ្រុលទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ជាច្រើនកង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ និងជំហៀងខាងឆ្វែងយ៉ាងដំណំ។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចទល់មុខនិងក្រសួងមហាផ្ទៃស្ថិតនៅលើផ្លូវព្រះនរោត្តមសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកGAC ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AL-8998 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់ជាច្រើនកង ចំណែកឯរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខ និងជំហៀងខាងឆ្វែងយ៉ាងដំណំ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡេីយ ចំណែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំ។

...

 

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាងផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print