ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះថា៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានៅចុងឆ្នាំ២០២៦ខាងមុខនេះ ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នឹងត្រូវភ្ជាប់គ្នាហើយ ដែលជាដំណាក់កាល នៃការភ្ជាប់និស្ស័យអ្នកត្រើយខាងលិច និងត្រើយខាងទន្លេ។
គួរបញ្ជាក់ថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដាឆ្នាំ២០២៦ នេះ
វឌ្ឍនភាពគម្រោងរួមមាន ៖ ១/ ផ្នែកគ្រឹះស្ពាន សម្រេច ១០០%។ ២/ រចនាសម្ព័ន្ធ ក្រោមស្ពានសម្រេចបាន១០០ % ។ ៣/ រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០%។ ៤/ រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៨៤%។ ៥/បណ្តាញ ផ្លូវសម្រេចបាន ៥១% (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤១ម. សម្រេចបាន ៥០%)។
ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
តាមប្រតិទិន ដំណើរការស្ថាបនាមិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ៕
ដោយ៖តារា










