ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពេលជិះម៉ូតូម៉ាកHONDA GIORNOវ៉ាកង់បីក៏ ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តកុងតឺន័រចតស្ងៀមនៅលើចិញ្ចើមផ្លូវជាតិលេខ៣យ៉ាងពេញទំហឹង កាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញងរថយន្តកុងតឺន័រ មួយគ្រឿងពាក់ ផ្លាកលេខ កំពង់ស្ពឺ 3A-6676 បានឈប់ចតនៅលើចិញ្ចើមផ្លូវជាតិលេខ៣ ខណះតៃកុងចុះទៅហូបបាយមួយភ្លែត ក្រោយមកស្រាប់តែគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក HONDA GIORNO ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណះពេលជិះមកដល់ចំណុចកើតហេតុស្រាប់តែឡើងវ៉ាកង់បីមិនចាំស្លាកលេខក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តកុងតឺន័រយ៉ាងពេញទំហឹងបណ្ដាលឲ្យបោកក្បាលស្លាប់យ៉ាងអាណោចអាធម្ម ភ្លាមនោះអ្នកបើកបររថយន្តកុងតឺន័រក៏បានគេចខ្លួនចេញពីចំណុចកើតហេតុបាត់ស្រមោលផងដែរ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះមកធ្វើ ការវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ។ ចំណែកឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ










