Inter Miami ចុះហត្ថលេខានាំយក ខ្សែបម្រើប្រេស៊ីលCasemiroមកលេងនៅអាមេរិក

ចែករំលែក៖

ក្លិប Inter Miami បានប្រកាសជាផ្លូវការថា បានចុះហត្ថលេខានាំយកខ្សែបម្រើជម្រើសជាតិប្រេស៊ីល Casemiro មកចូលរួមដោយគ្មានតម្លៃផ្ទេរ នៅក្នុងក្របខណ្ឌកំពូលរបស់អាមេរិក Major League Soccer (MLS) កាលពីថ្ងៃពុធ។

Inter Miami បានឱ្យដឹងថា Casemiro ដែលជាម្ចាស់ជើងឯក UEFA Champions League 5 សម័យ និងបានចាកចេញពី Manchester United នៅចុងរដូវកាលមុន បានចុះកិច្ចសន្យាជាមួយក្លិបរហូតដល់ចប់រដូវកាល MLS ឆ្នាំ 2027 ហើយមានជម្រើសបន្តរហូតដល់ខែមិថុនា ឆ្នាំ 2029។

Casemiro វ័យ 34 ឆ្នាំ ធ្លាប់ឈ្នះពាន UEFA Champions League 5 សម័យ និង La Liga 3 សម័យ ជាមួយ Real Madrid មុនផ្លាស់ទៅ Manchester United ក្នុងឆ្នាំ 2022 ដែលជួយក្លិបឈ្នះពាន English League Cup និង FA Cup។

Casemiro បាននិយាយថា៖
«អ្វីដែលជំរុញទឹកចិត្តខ្ញុំខ្លាំងបំផុត គឺការឈ្នះ និងការបន្តអភិវឌ្ឍខ្លួន។ ខ្ញុំគិតថា នេះគឺជាគោលដៅរបស់កីឡាករគ្រប់រូប»។

...

Casemiro បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិប្រេស៊ីល 91 ប្រកួត និងជួយឈ្នះពាន Copa América 2019។ គាត់ក៏បានចូលរួមប្រកួត FIFA World Cup 3 លើក ដោយនៅ World Cup ឆ្នាំនេះ គាត់បានចាប់ផ្តើមជម្រើសដំបូងគ្រប់ 5 ប្រកួត របស់ប្រេស៊ីល មុនពេលក្រុមត្រូវបាន ន័រវែស ទម្លាក់នៅវគ្គ 16 ក្រុមចុងក្រោយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print