អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ចុះ​ឆែកឆេរ​សណ្ឋាគារ​៧៩៨ រំដោះ​ជនជាតិ​ចិនម្នាក់ និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​បង្ខាំង​មនុស្ស​និងជំរិត​ទារប្រាក់

ចែករំលែក៖

ខេត្ត​ព្រះ​សីហ​នុ: ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ លោក​ឧត្ដមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ កងរាជអាវុធ ហត្ថ​ខេត្ដ​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​២១:១០​នាទី កម្លាំង​ជំនាញ មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ ចំនួន​១២​នាក់ ដឹកនាំ​ដោយ​ លោក​ វរសេនីយ៍ឯក សុង កុសល មេបញ្ជាការ​រង ដោយ​មានការ​សម្របសម្រួល​និ​តិ​វិធី​ពី​ លោក ឆាយ សុ​ត្រា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចុះ​ត្រួតពិនិត្យ​ឆែកឆេរ ទីតាំង​សណ្ឋាគារ ៧៩៨ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ និង​រក​ឃើញ​ជនបរទេស ជនជាតិ​ចិន ចំនួន​០៩​នាក់ (​ស្រី​០១​នាក់​) ពាក់ព័ន្ធ​នឹង​ ករណីលួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន ភេទ​ប្រុស ចំនួន​០២​នាក់ ពាក់ព័ន្ធ​នឹង​ករណី ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ ,ជំរិត​ទារប្រាក់​និង​ធ្វើការ​រំដោះ ជនជាតិ​ចិន ចំនួន ០១​នាក់ ផងដែរ ។

ការ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ខាងលើ​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក ម៉ាង ស៊ី​ណេ​ត អភិបាល នៃ​គណៈ​អភិបាលខេត្ដ​ព្រះ​សីហ​នុ ។

...

នៅ​វេលា​ម៉ោង​០៩:៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៦​នេះ សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​០២​នាក់ ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​បន្ត​នីតិវិធី​ច្បាប់។ រីឯ​ជនបរទេស ចំនួន​០៩​នាក់ (​ស្រី ០១​នាក់​) ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ ក្រុងព្រះសីហនុ នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៌ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print