កម្លាំងសមត្ថកិច្ចស្រុក​ភ្នំស្រួច​បង្ក្រាប​ល្បែងស៊ីសង​ ខុសច្បាប់ (​កន្ទុយលេខ​)​ឃាត់ខ្លួន​​មនុស្សប្រុស-ស្រីចំនួន ​០៤​នាក់ បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​÷ មនុស្សប្រុស-ស្រីចំនួន​០៤​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន​បន្តបន្ទាប ខណៈ​ដែល​ជនសង្ស័យ​ខាងលើ បាន​ធ្វើ​សកម្មភាព​លេង ល្បែង​ស៊ីសង​ខុសច្បាប់​ (​កន្ទុយលេខ​) ដោយទូទាត់តាម ម៉ាស៊ីនស្វ័យប្រវត្តិ QR code ហើយ​កម្លាំង​ សមត្ថកិច្ចស្រាវជ្រាវ​ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​តែម្ដង។

ការ​បង្ក្រាប​ក្រុម​អ្នកលេង​ល្បែងស៊ីសង​ខុសច្បាប់​ (​កន្ទុយ លេខ​) ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុង​ផ្សារ​ត្រែង​ត្រ​យឹ​ង ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ត្រែង​ត្រ​យឹ​ង ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ចស្រុក​ភ្នំស្រួច​បាន​​ឲ្យ​ដឹង​ថា​ នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៦​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រែង​ត្រ​យឹ​ង បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ ខុសច្បាប់ (​កន្ទុយលេខ​) នៅ​ចំណុច​ក្នុង​ផ្សារ​ត្រែង​ត្រ​យឹ​ង ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ឃាត់​មនុស្ស​ចចំនួន០៣​នាក់​ 

ទី​១-​ ឈ្មោះ ជា សុធី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ  រស់នៅក្នុងភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ,ទី​២-​ ឈ្មោះ អេ​ង គី​ម​សេង ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ក្នុងភូមិ​ផ្សារ​ត្រែង​ត្រ​យឹ​ង ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួចខេត្តកំពង់ស្ពឺនិង​ទី​៣-​ ឈ្មោះ ខៀវ មក​រា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ទី​៣ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ 

ក្រោយ​បង្ក្រាប​ សមត្ថកិច្ចបាន​ធ្វើការ​ដកហូត​សម្ភារៈ​វត្ថុ​តាង​ រួមមាន :

១-​ ទូរស័ព្ទ​ដៃ​ចំនួន​០៤​គ្រឿង

២- QR code សម្រាប់​ទូទាត់​ប្រាក់​ចំនួន​០៣​គ្រឿង

៣-​ សៀវភៅ​កត់​ចំនួន​០៥​ក្បាល

៤-​ ក្រដាស​ដាម​ខៀវ​ចំនួន​០៣​សន្លឹក

៥-​ ប៊ិក​ចំនួន​០៣​ដើម ទឹកលុប​១​ដើម និង​ក្រដាសរ៉ាម​ស មួយ​ចំនួន​ថែម​ទៀត​ផង​ដែរ ។

សមត្ថកិច្ចស្រុក​ភ្នំស្រួច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បើ​យោង​តាម​ចម្លើយ​របស់​ ឈ្មោះ ខៀវ មក​រា ឆ្លើយ​ថា​ ពេល​មាន​អតិថិជន​ត្រូវ​ឆ្នោត​ (​កន្ទុយលេខ​) គឺ​ឈ្មោះ ប៉ែន ធា​រី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​រំដួល​៨៨ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជា​អ្នក​ទូទាត់​ប្រាក់​ដោយ​ផ្ទាល់​ ។ 

បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ ដោយ​មានការ​អនុញ្ញាត​ពី​ លោក​ ឧត្តមសេនីយ៍​ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ លោក​ឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ នៅ​វេលា​ម៉ោង​៤​:៤០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៦ សមត្ថកិច្ច ជំនាញ បាន​ចុះ​ទៅ​ឃាត់​ខ្លួន ឈ្មោះ ប៉ែន ធា​រី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ចំណុច​ភូមិ​រំដួល​៨៨ ឃុំ​អូរ ស្រុក​ភ្នំស្រួច​ ​។​ ដោយ​ធ្វើការ ដកហូត បាន​សៀវភៅ​កត់​កន្ទុយលេខ​ចំនួន​ ០១​ក្បាល និង​ទូរស័ព្ទ​ដៃ​ចំនួន​ ០១​គ្រឿង​ ។ សរុប​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់​ (​កន្ទុយលេខ​)  គឺឃាត់ខ្លួន​ជនសង្ស័យ​សារុនចំនួន​ ០៤​នាក់ ក្នុង​នោះ​មាន (ស្រី​០១​នាក់​)។

បច្ចុប្បន្ន មនុស្សប្រុស-ស្រី​ទាំង​០៤​នាក់​ ខាងលើ​រួម​ជាមួយនឹង​វត្ថុ​តាង​ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print