ខេត្តបន្ទាយមានជ័យៈកម្លាំងសមត្ថកិច្ចជំនាញបណ្ដេញជនជាតិសៀមដែលមកស្នាក់នៅខុសច្បាប់សរុបចំនួន ៣៦នាក់ចេញពីកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣០នាទី ។
លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកវរសេនីយ៍ទោ ឆាយ ឆុន នាយការិយាល័យអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក ប៉ាន់ខែម ប៊ុនថន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងស្ថាប័នពាក់ព័ន្ធធ្វើការប្រគល់ទទួល និងបញ្ជូនជនជាតិថៃពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ និងចូលដោយទុច្ចរិតក្នុងទីលានយោធា(អនុវត្តទោសចប់)ចេញពីប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក សរុបចំនួន ៣៦នាក់ ក្នុងនោះស្រី ១៨នាក់ ជាមួយគ្នានេះផងដែរ ប៉ុស្តិ៍ក៏បានចែកទឹកសុទ្ធជូនពួកគាត់ពិសារគ្រប់ៗគ្នា ៕វណ្ណា









