ក្មេងទំនើង២ក្រុម ត្រូវបានឃាត់ខ្លួន ក្រោយជិះម៉ូតូប្រដេញវាយគ្នាទៅវិញទៅមក នៅក្រុងតាខ្មៅ

ចែករំលែក៖

កណ្តាល÷ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៦ វេលាម៉ោង០១:៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅរួមនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ ចេញល្បាតមកដល់លើកំណាត់ផ្លូវលេខ២១ ចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏បានប្រទះឃើញជនសង្ស័យ ២ក្រុមកំពុងវាយគ្នា ក្រុមអន្តរាគមន៍ក៏ឃាត់បានជនសង្ស័យចំនួន៧នាក់ ចែកជា២ក្រុម ។

•ក្រុមទី១មានគ្នា៤នាក់ឈ្មោះ ឈ្មោះ ថា សំណាង ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិលេខ ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលជន សង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន០២ឆ្នាំ២ខែ ក្នុងករណី អំពើលួច(ម៉ូតូ)។ ឈ្មោះវី ដាវីត ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ឈ្មោះអ៉ី ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឈ្មោះអឿន តុងលីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ជនសង្ស័យទាំង៤នាក់ គ្មានសារធាតុញៀនក្នុងទឹកនោម(-)។

•ក្រុមទី២ ឈ្មោះរស់ ស៊ីថា ហៅរស់ ស៊ីដា  ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជើងកើប សង្កាត់ជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន២លើកក្នុង ករណីលួចមានស្ថានទម្ងន់ទោស។ ឈ្មោះណូ វ៉ាន់ដេត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ឈ្មោះស៊ឹម រក្សា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ជនសង្ស័យទាំង៣នាក់ មានសារធាតុញៀនក្នុងទឹកនោម(+)។

វត្ថុតាងចាប់យករួមមាន 

១-ម៉ូតូ០១គ្រឿងម៉ាក ហុងដា សេ១២៥ ផលិតឆ្នាំ ២០២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LE-0657។

២-ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1S-3995។

៣-ទូរស័ព្ទដៃចំនួន០៣គ្រឿង ។

៤-មួកការពារសុវត្តិភាព០១ ពណ៌ប្រផេះ។

៥-ដុំថ្មមួយចំនួន កំណាត់ទុយោមួយកំណាត់(ដងអំបោស)០១។

៦-ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ បែកក្បាំងខាងស្តាំ បែកចង្កៀងខាងឆ្វេង និងគ្មានផ្លាកលេខ។

៧-ដាវដែកដងឈើ០១។

...

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលា ដំបូងខេត្តកណ្តាលដើម្បីបន្តនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print