សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធឆ្កឹះសោទ្វារបន្ទប់ជួលចូលលួចទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១បានឲ្យដឹងនៅថ្ងៃទី២៥ ខែកក្កដានេះថាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៥០នាទី  នៅចំណុចបន្ទប់ជួលលេខ១២៧ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានករណីលួចមានស្ថានទម្ងន់ទោស ឆ្កឹះសោទ្វារបន្ទប់ជួលចូលលួចទ្រព្យ សម្បត្តិ បង្កឡើងដោយជនសង្ស័យចំនួន ០១នាក់។

ជនសង្ស័យឈ្មោះ ផុន លីនដា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១០២ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

 

សម្ភារ:បាត់បង់រួមមាន÷លុយចំនួន៣៣០ដុល្លា​រ និងចិញ្ជៀនមាសចំនួន០២វង់។ វត្ថុតាងចាប់យក៖ ទុណឺវីសចំនួន១ដើម ជារបស់ជនសង្ស័យយកធ្វើសកម្មភាព, កាបូបស្ពាយចំហៀង ពណ៌ខ្មៅ ជារបស់ជនសង្ស័យ។

សម្ភារៈដកហូត៖ ចិញ្ជៀនផ្លាកទីន១វង់ , ខ្សែកផ្លាកទីនចំនួន១ខ្សែ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print