ខេត្តកំពង់ចាម៖ កាលពីវេលាម៉ោង១០យប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ ក្រោយពីបានទទួលព័ត៌ពីម្ចាស់ផ្ទះសំណាក់ តាំង ស្រេងងួន ថា កាលពីថ្ងៃទី៥ ខែសីហាវេលាម៉ាង៦ល្ងាច មានមនុស្សម្នាក់មកជួលបន្ទប់លេខ១០៧ ស្នាក់នៅហើយមិន ឃើញចេញមកក្រៅបន្ទប់ និងដាក់កន្លឹះខាងក្នុងជាប់ ។
ក្រោយពេលបានទទួលព័ត៌ សមត្ថកិច្ចជំនាញនិងម្ចាស់ផ្ទះ បានសម្រេចចិត្តគាស់ទ្វារបន្ទប់ ស្រាប់តែឃើញបុរសម្នាក់ចងក នឹងក្រមានៅមុខបន្ទប់ទឹកស្លាប់បាត់ទៅហើយដោយមិន ដឹងពីមូលហេតុ ។ ក្រោយមកសមត្ថកិច្ចបានពិនិត្យសម្ភារក្នុងបន្ទប់ទើបឃើញ មានសំបុត្រកំណើតឈ្មោះ សំ ជឿន ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិប្រស្រែក្រោម ឃុំវិហារហ្លួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ករណីចងកសពក្រោយពីសមត្ថកិច្ចជំនាញបានធ្វើ កោសល្យវិច័យជាមួយសមត្ថកិច្ចចម្រុះ ដោយមានការចូលរួមពីអាជ្ញាធរ និងគ្រូពេទ្យពិនិត្យ ហើយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ពុំមានបទល្មើសផ្សេង គឺស្លាប់ដោយសារធ្វើអត្តឃាត រួចក៏យកសពជនរងគ្រោះ មករក្សាទុកនៅពេទ្យបង្អែកស្រុកជើងព្រៃ រង់ចាំក្រុមគ្រួសារមក ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សហការី