នារីម្នាក់បើករថយន្តងោកមួយភាំងជ្រុលចង្កូតបុកក្បាលនាគទ្រូងផ្លូវ ខ្ទេចរថយន្តមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ស្រវឹងហើយបានងោកមួយភាំងបើករថយន្តវីស្តូមួយគ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវក្បាលនាគបណ្តាលអោយបាក់អស់៣កង់ និងស្លាក់សញ្ញាចរាចរណ៍ និងខ្ទេចរថយន្តមួយកំណាត់មុខ ។

image1

ហេតុការណ៍នេះកើតឡើងពីវេលាម៉ោង១២និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី៧ខែសីហា ឆ្នាំ២០១៥ នៅចំណុចមុខវត្តមហាមន្ត្រី តាមបណ្តោយផ្លូវព្រះសីហនុ ស្តិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ នារីម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកវិស្តូ​ ពណ៌​ស ពាក់ស្លាកលេខ ភ្នំពេញ2A-3730 ​​​ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុក៏ងោកមួយភាំងក៏ រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវក្បាលនាគបាក់អស់ចំនួន៣កង់ ហើយរថយន្តបានរងការខូចខាតអស់មួយកុំណាត់ខាងមុខក្រោយកើតហេតុនារីជាម្ចាស់រថយន្តបានបើកធ្វាររថយន្តរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកកន្លែងកើតហេតុដើម្បីធ្វើវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ ៕

image2

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print