ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានបញ្ជាក់ថា៖ ការគាំទ្រផលិតផលសូត្រ និងហូលខ្មែរ គឺជួយបង្កើតការងារ និងបង្កើនប្រាក់ ចំណូលដល់ស្រ្តីកសិករ និងលើកស្ទួយផលិតផលក្នុងស្រុក ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និង លោកស្រី អាលី វង្សណរប៊ុនថាំ គណៈកម្មាធិការ កណ្តាល គណៈបក្សប្រជា ជនបដិវត្តឡាវ ប្រធានសហព័ន្ធនារីឡាវ បានបញ្ជាក់បែបនេះ ខណៈ លោកស្រី អញ្ជើញទស្សនកិច្ចសិប្បកម្មតម្បាញ សូត្រ ហូលខ្មែរ ដែលមានម្ចាស់អាជីកម្ម ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅរសៀលថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័កព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ តម្បាញសូត្រ និង ហូលខ្មែរគឺជាមុខរបរ និងសិល្បៈហត្ថកម្មដ៏ចំណាស់មួយដែលឆ្លុះបញ្ចាំងពីវប្បធម៌ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាតាំងពីសម័យបុរាណមក ដល់បច្ចុប្បន្ន។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ការគាំទ្រផលិតផលសូត្រ និង ហូលខ្មែរ ជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ស្រ្តីកសិករ អ្នកចិញ្ចឹមដង្កូវនាង និងអ្នកត្បាញនៅតាមសហគមន៍ជនបទ។ មិនត្រឹម តែប៉ុណ្ណោះ គឺបានជួយកាត់បន្ថយការនាំចូលក្រណាត់ពីបរទេស និងលើកស្ទួយផលិតផលក្នុងស្រុកឲ្យមានឈ្មោះប្រកួតប្រ ជែងលើទីផ្សារអន្តរជាតិផងដែរ។ សិល្បៈតម្បាញនេះ ក៏បានបង្ហាញអំពីការលើកកម្ពស់ប្រពៃណី និងវិស័យវាយនភណ្ឌទូទាំងពិភពលោកប្រកបដោយចីរភាព ស្របពេលបង្កើតបាននូវ ឯករាជ្យភាពផ្នែកសេដ្ឋកិច្ច និងបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីតម្បាញទូទាំងតំបន់អាស៊ាន។
លោកស្រី អ៊ុក ដាវី ជាអ្នកតម្បាញ ក៏បានបង្ហាញអំពីក្តីរំភើបជាពន់ពេក ដែល បានឃើញថ្នាក់ដឹកនាំជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករបានអញ្ជើញចុះទៅជួបសំណេះ សំណាល ស្វែងយល់ពីសិប្បកម្មដោយដៃ។ ខ្ញុំមានក្តីបារម្មណ៍ នៅពេលដែលអ្នកប្រើប្រាស់សូត្រ និងហូលខ្មែរ ពុំសូវមានសន្ទុះគាំទ្រខ្លាំង ។ ការថែរក្សាកេរ្តិ៍ដំណែលនៃសិល្បៈ តម្បាញនេះ ។ លោកស្រី ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាគាំទ្រដល់សូត្រខ្មែរ និងលើកកម្ពស់ផលិតផលក្នុងស្រុក ដើម្បីជាការរក្សាកេរ្តិ៍ដំណែលផល និងជាការផ្តល់កម្លាំងចិត្តដល់អ្នកផលិតផងដែរ៕.
ដោយ សំរិត










