សូមម្ចាស់រថយន្តFord Ranger បើកបុកជាមួយម៉ូតូធូដេបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសបាក់ជើងម្ខាងចូលខ្លួនមកដោះស្រាយជាមួយជនរងគ្រោះផងខណៈបង្កគ្រោះថ្នាក់ហើយបើករត់បាត់!

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់រងរបួសធ្ងន់បាក់ជើងម្ខាង ខណៈជួបគ្រោះថ្នាក់ចរាចណ៍បង្ករឡើងដោយរថយន្តFord Ranger បើកបុកហើយព្យាមបើករត់មិនទទួលខុសត្រូវ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩ និង៤០ នាទីយប់ថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៨៦ កែងនិងផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើមានស្ត្រីម្នាក់ជិះម៉ូតូធូដេគ្មានស្លាកលេខលុះមកដល់ចំណុចផ្លូវ១៩៨៦ កែងនិងផ្លូវ១០០៣ ចំណុចភ្លើងស្តុបស្រាប់តែមានរថយន្តFord Ranger ១គ្រឿ ស្លាកលេខរដ្ឋ29 2-1212 បើកមកបុកម៉ូតូធូដេខាងលើបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់បាក់ជើងម្ចាង តែម្តងហើយអ្នកបើកបររថយន្តគ្មានទំនួលខុសត្រូវ ព្យាយាមបើករត់គេចចេញពីកន្លែងហេតុបាត់។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកដើម្បីធ្វើការសាវជ្រាវរករថយន្តយកមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ដោយ៖ សីហា សែនសុខ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print