ជនជាតិចិនចូលហាងម៉ាស្សា ឃើញនារីស្អាត់ទ្រាំមិនបានចាប់រំលោភតែម្តង

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ពេលស្រវឹងស្រាបានចូលហាងម៉ាស្សា នៅពេលរួចរាល់ឃើញនារីម៉ាស្សាស្អាត ទ្រាំមិនបានចាប់ខ្ទប់មាត់សម្រាតខោអាវបំណងចាប់រំលោភ តែមិនបានសម្រេច ដោយមានគេមកទាន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្នុងហាងម៉ាស្សាយីហោឡូទូស ស្ប៉ានិងសាឡន ខាងត្បូងវិទ្យាល័យបឹងកេងកង តាមបណ្តោយផ្លូវលេខ៣៩២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

តាមប្រភពពត៌មានពីបុគ្គលិក ដែលធ្វើការនៅទីនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុមានជនជាតិចិន២នាក់ បានដោយមកម៉ាស្សានៅក្នុងហាងខាងលើទាំងស្ថានភាពស្រវឹងដោយបានចែកបន្ទប់ពីផ្សេងពីគ្នា ហើយនៅពេលម៉ាស្សារួចនារីបម្រើការបានចូលទៅលាងដៃក្នុងបន្ទប់ទឹក ពេលនោះជនជាតិចិនដែលមានអាការៈស្រវឹងស្រាជោគជាំ បានចូលទៅតាមពីក្រោយដោយយកដៃខ្ទន់មាត់ និងចាប់សម្រាតខោអាវចេញបំណងចាប់រំលោភ ប៉ុន្តែនាងមិនព្រមដោយបានប្រតាយប្រតបគ្នារហូតលឺដល់អ្នកនៅខាងក្រោម។ ប្រភពបន្តថា បន្ទាប់លឺសម្លេងក្តុងក្តាំងពីក្នុងបន្ទប់ អ្នកនៅក្នុងហាងទាំងប្រុសទាំងស្រីបាននាំគ្នាស្ទុះឡើងទៅមើល ក៏ស្រាប់តែឃើញជនជាតិចិនម្នាក់នោះស្រាតខោអាវចេញរៀបនឹងចាប់រំលោភទៅហើយ ទើបនាំគ្នាចាប់ជនជាតិចិនម្នាក់នោះ និងជួយសម្រួលដង្ហើមដល់នារីរងគ្រោះដោយសារត្រូវគេខ្ទប់មាត់យូរពេក ។

បន្ទាប់ពីកើតហេតុភាគីបុរសជនជាតិចិន និងជនរងគ្រោះ បានធ្វើការសម្របសម្រួលគ្នា ដោយជនបង្កសុំទោស និងសុខចិត្តសងថ្លៃជំងឺចិត្តទៅនារីរងគ្រោះដោយមិនចង់មានរឿងវែងឆ្ងាយ តែមិនបានជាប់លុយមកក៏ឲ្យមិត្តភក្តិទៅយកលុយ ខណៈនាំគ្នាអង្គុយរង់ចាំមិត្តភក្តិរបស់ជនជាតិចិនយកលុយមកនោះ ស្រាប់តែជនបង្កបានរត់ចេញពីក្នុងហាងម៉ាស្សាបំណងគេចខ្លួន ប៉ុន្តែមកដល់ចំណុចមុខសណ្ឋាគារផាមទ្រី បានទាក់ជើងដួលក៏ត្រូវអ្នកធ្វើការក្នុងហាងដែលដេញតាមពីក្រោយចាប់បានមកវិញ និងបានទំនាក់ទងសមត្ថកិច្ចផងដែរ ។

ក្រោយមកសមត្ថកិច្ចក៏បានយកជនបង្កទៅកន្លែងកើតហេតុវិញ ហើយមួយសន្ទុះក្រោយមិត្តភក្តិគេមកដើម្បីធ្វើការសម្របសម្រួលជាមួយភាគីរងគ្រោះ ដោយមិនរំខានដល់សមត្ថកិច្ច ហើយក្នុងរឿងនេះក៏មិនបានដឹងថាភាគីទាំង២សម្របសម្រួលគ្នាយ៉ាងណាដែរ ដោយមិនមាននរណាម្នាក់បង្ហើបប្រាប់នោះទេ គ្រាន់តែដឹងថាភាគីខាងរងគ្រោះទាមទារសងជម្ងឺចិត្ត៥០០ដុល្លារ ៕

img_7725 img_7703 img_7720 img_7714 img_7710

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print