ក្រសួងប្រៃសណីយ៍ និងក្លឹបអ្នកកាសែតកម្ពុជា វគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានស្តីពី«បញ្ញាសិប្បនិម្មិត(AI) និងអនាគតវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា» នាព្រឹកថ្ងៃទី២៨ កក្កដានេះ!

ចែករំលែក៖

ភ្នំពេញ​៖​ ជាពេលវេលាដែលមិនអាចមើលរំលង និងមានសារសំខាន់បំផុតសម្រាប់អ្នកសារព័ត៌មាន ខណដែល ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រៀបចំកម្មវិធីបណ្តុះ បណ្តាលស្តីពី «បញ្ញាសិប្បនិម្មិត (AI) និងអនាគតវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា»។

បើតាមក្លឹប​អ្នក​កាសែត​កម្ពុជា​ បានឱ្យដឹងថា​ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើមូលដ្ឋានគ្រឹះ បញ្ញាសិប្បនិម្មិត ទិដ្ឋភាពទូទៅនៃប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតរបស់កម្ពុជា ហានិភ័យ និងបញ្ហាប្រឈមនៃ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ព្រមទាំងរបៀបប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងទាញយកអត្ថប្រយោជន៍ ពីបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា ដើម្បីបង្កើនប្រសិទ្ធភាពការងាររួមមាន សមត្ថភាពក្នុងការបង្កើតមាតិកា សរសេរអត្ថបទព័ត៌មាន កែសម្រួលខ្លឹមសារ បង្កើតរូបភាព សម្លេង និងវីដេអូខ្លី ដែលជួយឱ្យការផលិតមាតិកា ព័ត៌មានកាន់តែសម្បូរបែប និងឆាប់រហ័ស ព្រមទាំងចេះប្រើប្រាស់ (AI) ដើម្បីស្វែងរកទិន្នន័យ វិភាគទិន្នន័យ និងប្រើឧបករណ៍បច្ចេកវិទ្យាដើម្បីសម្គាល់ព័ត៌មានក្លែងក្លាយ (Fake News) ឬរូបភាព/វីដេអូក្លែងបន្លំ (Deepfake) ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ជាពិសេសចូលរួមកសាងមូល ធនមនុស្សក្នុងវិស័យសារព័ត៌មានឌីជីថល ស្របតាមចក្ខុវិស័យនៃគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ អ្នកសារព័ត៌មាននឹង៖

យល់ដឹងកាន់តែច្បាស់អំពីមូលដ្ឋានគ្រឹះបញ្ញាសិប្បនិម្មិត និងទិដ្ឋភាពបច្ចុប្បន្ននៃបញ្ញាសិប្បនិម្មិតនៅ កម្ពុជា

– យល់ដឹងអំពីហានិភ័យ និងបញ្ហាប្រឈមនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត

-​ យល់ដឹងអំពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត និងក្រមសីលធម៌ក្នុងការប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត

-​ យល់ដឹងអំពីដំណើរការនៃម៉ូដែលភាសាធំ និង Generative Al

– ចេះវិធីសាស្ត្រក្នុងការបង្កើត Prompt ដើម្បីទទួលបានលទ្ធផលបានល្អប្រសើរ

– ចេះប្រើប្រាស់ (AI) ដើម្បីផលិតអត្ថបទ កែសម្រួលខ្លឹមសារ បង្កើតរូបភាព សម្លេង និងវីដេអូខ្លី ដែល មានគុណភាពខ្ពស់ និងចំណាយពេលវេលាតិចជាងមុន។

– ⁠ចេះប្រើប្រាស់ (AI) ដើម្បីស្វែងរកទិន្នន័យ វិភាគទិន្នន័យ និងប្រើឧបករណ៍បច្ចេកវិទ្យាដើម្បី ព័ត៌មានក្លែងក្លាយ (Fake News) ឬរូបភាព/វីដេអូក្លែងបន្លំ (Deepfake) បានយ៉ាងត្រឹមត្រូវ។

...

គួរជម្រាបជូនថា​ អ្នកសារព័ត៌មានចំនួន ១៥៣នាក់​ បានចូលរួម​កម្មវិធីបណ្តុះបណ្តាលនេះ​ ធ្វេីឡេីង​នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានអភិបាលកិច្ច ឌីជីថល (IDG) ស្ថិតនៅផ្លូវជាតិលេខ ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print