ភ្នំពេញ ៖ ក្រុមខ្លាម្នាក់ ដែលពាក់ព័ន្ធការប្រើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើយុវជនម្នាក់ ដោយទាត់ និងធាក់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។
តាមសេចក្តីរាយការណ៍ ក្រោយមានហេតុការណ៍នេះកើតឡើង ឪពុករបស់ជនល្មើសម្នាក់ បាននាំកូនប្រុសរបស់ខ្លួនមកប្រគល់ជូនអាវុធហត្ថខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។
នៅសល់បក្ខពួកផ្សេងទៀត កម្លាំងសមត្ថកិច្ចកំពុងតាមចាប់។
លោកឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការ រងនគរបាល ជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ បានបញ្ជាអោយ សមត្ថកិច្ច នគរបាល រាជធានី ភ្នំពេញ ស្រាវជ្រាវ តាមចាប់ខ្លួនកូនខ្លា មេខ្លា យកមកកសាង សំណុំរឿង បញ្ជូន ទៅ តុលាការ ចាត់ការ តាមច្បាប់ ដោយមិនលេីកលែងជាដាច់ខាត ។
បងប្អូន ណាបានដឹង បាន ប្រទះឃើញ កូនខ្លារូបនេះ និង បក្សពួក សូមផ្ដល់ ព័ត៌មាន មក សមត្ថកិច្ច ដើម្បី ចាប់ ខ្លួន បញ្ជូនទៅ តុលាការ ៕
ដោយ ៖ សិលា










