Update ៖ ស្ត្រីជាម្ចាស់រថយន្តបុកមន្ត្រីសាធារណការយប់មិញនេះ ! មានអាជីវកម្មក្នុងដៃច្រើនណាស់ និងជាអ្នកមានស្តុកស្តម្ភមួយរូបនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ជនបង្ករគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់យប់មុិញ ត្រូវបានគេដឹងថា ឈ្មោះ សាម មុីជូ មានទីលំនៅផ្ទះលេខ៧៨៩K ផ្លូវលេខ ១៨០០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ! ដែលស្ត្រីរូបនេះគេនិយមហៅថា (កូនបងហុក) ហើយជាក្មួយរបស់ពូលោក សាម ឃុន ។ ចំណែកឪពុកឈ្មោះ សាម ហុកសេង ។ ស្ត្រីរូបនេះមានជំនួញក្នុងដៃជាច្រើន ក្នុងនោះមានស្ថានីយប្រេង យ៉ាងតិចចំនួនពី ៦ទៅ៧កន្លែង ដូចជា ៖ ស្ថានីយប្រេងតាមបណ្តោយផ្លូវ ជា សុផារ៉ា ជិតកន្លែងធ្វើឆៀករថយន្ត , នៅសង្កាត់ឃ្មួញ១កន្លែង , នៅផ្លូវ៥១ មួយកន្លែង ,នៅផ្លូវជាតិលេខ6A ព្រែកដំបង ១កន្លែង ,។ ល។

អ្នកខ្លះបានបញ្ជាក់ថា ៖ នេះ ជាលេខ ទូរស័ព្ទ របស់ នាង សាម ម៉ីជូ គឺលេខ 0968877888 ។ នាង ជាជនបង្កគ្រោះថ្នាក់ ចរាចរណ៍ បណ្ដាល ឱ្យ មន្ត្រី មន្ទីរ ពិសោធន៍ សំណង់ ក្រសួង សាធារណការ និង ដឹក ជញ្ជួន ម្នាក់ ស្លាប់ ។

ដូច្នេះគេចខ្លួនមិនរួចទេ គួរចូលខ្លួន មកដោះស្រាយ ទៅ ! កុំអោយ សមត្ថកិច្ច នឿយហត់ ក្នុងការ តាមចាប់ ខ្លួន ។ ឪពុកម្ដាយ នាង មានបុណ្យស័ក្តិធំយ៉ាងណាក៏មិនអាចការពាររូបគាត់បានដែរ ។ សង្ឃឹមថា ជនបង្កហ៊ានចូលខ្លួនមកទទួលខុសត្រូវតាមផ្លូវច្បាប់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print