បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើង១ក្រុមមានគ្នា០៣នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖កម្លាំងកងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងបានជាច្រើននាក់នាពេលកន្លងមក ដែលធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់​និងមានការចង្អុល បង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជា ការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ កម្លាំង​ជំនាញ កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​​ បានធ្វើការបង្ក្រាបនិងឃាត់ ខ្លួន​ក្មេងទំនើងដែលនិយមចូលចិត្ត​បង្ហោះម៉ូតូតាមដង ផ្លូវសាធារណៈយកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន​​ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ជា​បន្ត​បន្ទាប់​នាពេលកន្លងមកក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។​

 

ជាក់ស្តែង​ថ្មីៗ​នេះដែរ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបន្តបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើង១ក្រុមមានគ្នា០៣នាក់។ ពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ​យ៉ាង​អនាធិបតេយ្យ​ បង្ករអោយខូចសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ពលរដ្ឋជុំវិញមានការភ័យ ខ្លាច ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៦ នៅចំណុចភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្មេងទំនើងទាំង០៣នាក់នេះរួមមាន៖​ទី០១មានឈ្មោះ ផង់ ចាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ, ទី០២ឈ្មោះ ណុង សុខនាង ភេទប្រុស អាយុ១៦ឆ្នាំ និងទី០៣ឈ្មោះ ណុង វណ្ណៈ ភេទប្រុស អាយុ១៦ឆ្នាំ។ កម្លាំងអាវុធហត្ថចាប់យកវត្ថុតាងរួមមាន៖​ម៉ូតូចំនួន២គ្រឿង(ម៉ាក SCCOPY ស៊េរីឆ្នាំ២០២៣ ពណ៌ក្រហម ផ្លាកលេខ កំពង់ស្ពឺ 1W- 0501 និងម៉ាក BEAT ស៊េរីឆ្នាំ២០២៦ ពណ៌ក្រហម ផ្លាកលេខ កំពង់ស្ពឺ 1Y-5662) ,ទូរស័ព្ទ ចំនួន០៣ គ្រឿងផងដែរ។

 

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ​និងធ្វើកិច្ចសន្យាចំពោះមុខ ឪពុក ម្តាយ​​​ និង​អាណាព្យាបាល​ ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលនាំឱ្យប៉ះពាល់​ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ព្រម ទាំងធ្វើឲ្យប៉ះពាល់ដល់សណ្តាបធ្នាប់សាធារណៈ និងឈានទៅដល់ការបំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់អ្នកជុំវិញ ជាពិសេសបង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print