ខេត្តបន្ទាយមានជ័យ÷អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង១៧:១០នាទីឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាលបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណី (ហិង្សាដោយ ចេតនា,មានស្ថានទម្ងន់ទោស)! កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៦ នៅចំណុចភូមិព្រហូត សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យចំនួន០៥នាក់ រួមមាន :
១- ឈ្មោះ សម្បត្តិ ព្រហ្មមន្និ ភេទស្រី ជនជាតិខ្មែរ , ២- ឈ្មោះ ធី ចាន់ថន ភេទស្រី ជនជាតិខ្មែរ
, ៣- ឈ្មោះ សម្បត្តិ ព្រហ្មមុន្នី ភេទស្រី ជនជាតិខ្មែរ , ៤- ឈ្មោះ យីវ លីហុង ភេទប្រុស ជនជាតិខ្មែរ ,៥- ឈ្មោះ អ៊ែម បញ្ញា ភេទប្រុស ជនជាតិខ្មែរ ។
សម្ភារៈដកហូតរួមមាន : – រថយន្តម៉ាក GTV SOBEN ពាក់ស្លាកលេខ ២CD-៤៩៧២ ពណ៌ស ០១ គ្រឿង។
សូមរំលឹកថា: នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល១៧:០០នាទី(ល្ងាច ) មានបង្កឡើងដោយមនុស្ស ០១ក្រុម មានគ្នាប្រហែល ១០ នាក់ (មិនស្គាល់អត្តសញ្ញាណ)ជិះរថយន្ត ០២គ្រឿង បានធ្វើសកម្មភាពព្រួតវាយទៅលើ ឈ្មោះ ចាន់ ស្រីណុច ហៅ(ប៉ៃ ) ភេទស្រី រស់នៅភូមិចាន់គីរី សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ដែលបានមកដេកកំដរប្អូននៅមន្ទីរពេទ្យបង្អែក ក្រុងសេរីសោភ័ណ្ឌ បណ្ដាលឲ្យរងរបួសស្រាល ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាន នាយដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់!៕











