កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថកិច្ចបន្តថាៈ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ យ៉ាំង មិញសៀង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ស្តីពីករណីលួចកាត់សោផ្ទះចូលលួចម៉ូតូនិងសម្ភារៈក្នុងផ្ទះរបស់ខ្លួន ដែលប្រព្រឹត្តកាលពីវេលាម៉ោង៣និង០០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងខណៈពេលខ្លួនមិននៅផ្ទះ។

ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះខាងលើ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុខាងលើ និងបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវខារ៉ាអូខេហ្គោលថោន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ រួមមាន៖ ១-ឈ្មោះ ស្រ៊ា រដ្ឋា ហៅក្រៅយុទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ និងឈ្មោះ ដែន ដេត ភេទប្រុស អាយុ១៤ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ គ្មានផ្លាកលេខសណ្តោងរ៉ឺម៉កចំនួន០១គ្រឿង, ២.ទូរស័ព្ទ ចំនួន០១គ្រឿង , ៣.សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន, ៤.ម៉ូតូម៉ាកហុងដា អាយខន ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះ), ៥.កង់រថយន្ត ចំនួន០១គ្រាប់  (ប្រគល់ជូនជនរងគ្រោះ) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+)។        លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាត់សោទ្វារផ្ទះរបស់ជនរងគ្រោះចូលលួចបានម៉ូតូ១គ្រឿងម៉ាកអាយខន ពណ៌ទឹកសមុទ្រ រួមនឹងសម្ភារៈមួយចំនួនទៀតពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

   លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 

...

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print