សមត្ថកិច្ចចុះបិទទីតាំង «ពេទ្យស្រ៊ិន» នៅស្រុកកោះសូទិន ក្រោយសង្ស័យគ្មានសញ្ញាបត្រ និងជួលឈ្មោះគេបើកអាជីវកម្ម រហូតបង្កឱ្យមានមនុស្សស្លាប់

ចែករំលែក៖

ខេត្តកំពង់ចាម៖ ករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងស្រុកកោះសូទិន បន្ទាប់ពីគណៈកម្មការលុប បំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ បានចុះអន្តរាគមន៍បិទទីតាំងបន្ទប់ថែទាំជំងឺមួយកន្លែងដែលគេស្គាល់ថាជា «ពេទ្យស្រ៊ិន» និងបានសម្តែងការ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពនៅឃុំជីហែ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញបានចុះទៅធ្វើការបិទទីតាំងបន្ទប់ថែទាំជំងឺមួយកន្លែង ស្ថិតនៅក្នុងភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ បន្ទប់ថែទាំជំងឺនេះ បានបើកដំណើរការដោយប្រើប្រាស់ឈ្មោះអ្នកផ្សេង គឺឈ្មោះ ចំរើន កិរិយា (ភេទស្រី) ដើម្បីបន្លំធ្វើជាប្រតិបត្តិការស្របច្បាប់។

តាមការរៀបរាប់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានឱ្យដឹងថា បុគ្គលដែលអះអាងខ្លួនជា «គ្រូពេទ្យស្រ៊ិន» នៅផ្សារជីហែរូបនេះ បានបើកអាជីវកម្មផ្នែកសុខាភិបាលអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយគ្មានសញ្ញាបត្រ ឬជំនាញវេជ្ជសាស្ត្រត្រឹមត្រូវនោះឡើយ។ ដើម្បីគេចវេះពីភ្នែកច្បាប់ បុគ្គលរូបនេះបានជួលឈ្មោះ និងលិខិតអនុញ្ញាតរបស់ឈ្មោះ ចំរើន កិរិយា មកបើកជំនួស។

...

ប្រជាពលរដ្ឋបានបន្តសម្តែងការព្រួយបារម្ភទៀតថា បច្ចុប្បន្ននៅតែមានបុគ្គលមួយចំនួនដើរធ្វើជាគ្រូពេទ្យចាក់ថ្នាំតាមភូមិ ឬយកឈ្មោះអ្នកផ្សេងមកបើកកន្លែងព្យាបាលដោយគ្មានសញ្ញាបត្រត្រឹមត្រូវជាច្រើនទៀត ដែលមិនទាន់មានការទប់ស្កាត់នៅឡើយ។ ប្រជាពលរដ្ឋក្នុងតំបន់សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរមានសមត្ថកិច្ច និងក្រសួងសុខាភិបាល នឹងបន្តអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុតចំពោះសេវាសុខាភិបាលខុសច្បាប់ទាំងនេះ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋកុំឱ្យមានគ្រោះថ្នាក់បន្តទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print