ខេត្តក្រចេះ ៖ ប្រភពបឋមឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅចំ ណុចអូរស្វីស ភូមិអូរព្រះ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានករណីរថយន្ត១គ្រឿងបានបើកឆ្លងកាត់អូរ ដែលទឹកកំពង់ជន់ហូរ បណ្តាលឲ្យគួចធ្លាក់ពីលើស្ពាន បាត់បង់អាយុជីវិតមនុស្សម្នាក់នៅក្នុងរថយន្ត។
ជនរងគ្រោះមានឈ្មោះ ជា កុសល់ ភេទប្រុស អាយុ៤៣ ឆ្នាំ មានទីលំនៅភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្រោយកើតហេតុ ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សមត្តកិច្ច នគរបាលជំនាញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យ និងបានជួយស្រង់ជនរងគ្រោះ ព្រមទាំងបានទាញយករថយន្តចេញពីក្នុងទឹកអូរ រួចប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
...
ដោយ៖ សុរិយា










