កម្លាំងនគរបាលស្រុកឱរ៉ាល់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរស្មីសាមគ្គី ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីចោរកម្ម (លួចកាត់ខ្សែភ្លើង)

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បានឱ្យធ្វើនៅព្រឹកថ្ងៃទី 30 ខែកក្កដានេះថាកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលតែងតែបាត់ខ្សែភ្លើងជញឹកញាប់។

ប្រភពបានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង០៩ និង០០នាទី នៅចំណុចភូមិពស់វែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីចោរកម្ម (លួចកាត់ខ្សែភ្លើង) មួយកើតឡើង ដែលបង្កដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណបានធ្វើ សកម្មភាពលួចកាត់ខ្សែភ្លើងរបស់ឈ្មោះ ហ៊ុន ប៊ុនធី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិពស់វែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ដោយមានការចង្អុលបង្ហាញដឹកនាំពីលោកវរសេនីយ៍ ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរស្មីសាមគ្គី បានចុះទៅដល់ កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវជុំវិញរឿងហេតុខាងលើ។ រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់មានឈ្មោះដូចខាងក្រោម៖

១. ឈ្មោះ ខន ខាវ ហៅម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
២. ឈ្មោះ ឡាច សុខខេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងដកហូតសម្ភារៈវត្ថុតាងរួមមាន៖
១. ម៉ូតូចំនួន០១គ្រឿង ម៉ាកស៊ូស៊ូគី វីវ៉ា ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CL-4696។
២. ខ្សែភ្លើងចំនួន០១ដុំបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់។

គួរបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យ ខ្លួនធ្លាប់ធ្វើសកម្មភាពលួចខ្សែភ្លើងប្រជាពលរដ្ឋបាន សម្រេចចំនួន០២លើកមកហើយ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print