អគ្គីភ័យរោងចក្រកែច្នៃលោហធាតុ នៅស្រុកសាមគ្គីមុនីជ័យមិនទាន់រលត់ទាំងស្រុងនោះទេ នៅតែបន្តឆេះ និងឮសម្លេងផ្ទុះរប៉េះរបោះនៅឡើយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ គិតត្រឹមព្រឹកថៃ្ងទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ រោងចក្រផលិតលោៈធាតុ គឺនៅតែបន្តឆេះឮស្នូរសម្លេងផ្ទុះរប៉េះរបោះនៅឡើយ មិនទាន់រលត់ទាំង ស្រុងនោះទេ។ ប៉ុន្តែសកម្មភាពកងកម្លាំងនគរបាលចុះអន្ដរាគមន៍លើករណីអគ្គិភ័យឆេះទីតាំងរោងចក្រ កែច្នៃលោហៈធាតុ ស៊ីនសេងសេង មេថល មេធីរៀល អ៊ិនដាស្ទ្រៀល ផាក ឯ.ក (Xinshengsheng Metal Materials Industrial P ark Co., Ltd)ស្ថិតនៅក្នុងភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

 

សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រោងចក្រកែច្នៃលោហៈធាតុ យីហោ ស៊ិនសេងសេង មេថល មេធីរៀល អ៊ិនដាស្ទ្រៀល ផាក ឯ.ក (Xinshengsheng Metal Materials Industrial P ark Co., Ltd. ) ដែលអគ្គីភ័យបានឆាបឆេះស្ថិតនៅក្នុងភូមិទួលសំបូរ ឃុំដំណាក់រាំង  ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។ ជាកម្មសិទ្ធិរបស់ឈ្មោះ ZHANG JINGCHUAN (ជាជនជាតិចិន) ស្នាក់នៅក្នុងរោងចក្រ ក្នុងនៅភូមិ-ឃុំកើតហេតុ ខាងលើ។ អគ្គីភ័យឆាបឆេះរោងចក្រខាងលើបង្កឱ្យរងការខូចខាតមានដូចខាងក្រោម ៖

 

-ឆេះឃ្លាំងទំហំប្រវែង៤០ម៉ែត្រ គុណនិង១០០ម៉ែត្រ ធ្វើពីដែក ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី(ទាំងស្រុង) -ឆេះផលិតសម្រេចទាំងអស់

-ឆេះសាសឺ សម្រាប់លើកអីវ៉ាន់ ចំនួន ០២គ្រឿង

-ឆេះម៉ូតូ  ចំនួន២គ្រឿង

-និងឆេះសម្ភារ: មួយចំនួនច្រើនទៀត ។ មូលហេតុដែលបណ្តាលឲ្យឆាបឆេះរោងចក្រកែច្នៃលោហៈធាតុ ខាងលើនេះ គឺមកពីទុរស្សេទូរក្លាសេ ចេញពីថ្មពិល ទើបឆាបឆេះបែបនេះទៅ ។

 

នៅក្នុងកិច្ចប្រតិបត្តិការ ប្រើប្រាស់កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ,កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ,កម្លាំងអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ ,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់រាំង ,កម្លាំងកងរាជអាវុធហត្ក និងកម្លាំងសឹករងស្រុកសាមគ្គីមុនីជ័យ កម្លាំងរួមចំនួន១១០នាក់និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៥គ្រឿងក្នុងនោះ ៖

 

១-រថយន្តពន្លត់អគ្គិភ័យ ស្នងការខេត្ត ចំនួន ០១គ្រឿង។

២-រថយន្តពន្លត់អគ្គិភ័យ ស្រុកសាមគ្គីមានជ័យ  ចំនួន ១គ្រឿង។

៣-រថយន្តពន្លត់អគ្គិភ័យ ក្រុងឧដុង្គម៉ែជ័យ ចំនួន១គ្រឿង ។

៤-រថយន្តពន្លត់អគ្គីភ័យ កងរាជអាវុធហត្ថ ចំនួន២គ្រឿងផងដែរ។

 

គួររំលឹកផងដែរថា កាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ តាមព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានថា ទីតាំងខាងលេីជាកន្លែងកែច្នៃលោហៈធាតុផ្សេងៗ ដូចជាថ្មពិលចាស់ៗ ត្រូវបានអគ្គីភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍។ ដោយសារតែរោងចក្រកែច្នៃលោហៈធាតុខាងលើមានស្នូលផ្ទុះ ទើបសមត្ថកិច្ចពិបាកក្នុងការអន្តរាគមន៍បាញ់ពន្លត់។

 

ចំពោះទំហំទឹកប្រាក់នៃការខូចខាតមិនទាន់អាចវាយតម្លៃបាននៅឡើយនោះទេ។ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រោងចក្រកែច្នៃលោហៈធាតុ នៅឆេះរប៉េះរប៉ោះមិនទាន់រលត់ទាំងស្រុងនោះទេ។ទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចនៅតែអន្តរាគមន៍ប្រចាំការជានិច្ច៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print