Update៖ អគ្គិភ័យបន្តឆេះរោងចក្រកែច្នៃលោហៈផលិតអាគុយនៅខេត្តកំពង់ស្ពឺ មួយយប់មួយថ្ងៃនៅមិនទាន់គ្រប់គ្រងបាននៅឡើយទេ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អគ្គិភ័យមួយបានឆាបឆេះរោងចក្រកែច្នៃលោហៈធាតុផលិតអាគុយ នៅខេត្តកំពង់ស្ពឺ ហើយមកដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ភ្លើងនៅតែបន្តឆេះ មិនទាន់អាចគ្រប់គ្រងបានទាំងស្រុង។

ហេតុការណ៍នេះ បានកើតឡើងតាំងពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅរោងចក្រ សុីន សេងសេង មេថល មេធីរៀល អុិនដាស្ទៀល ផាក ឯ.ក ស្ថិតក្នុងភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
តាមសមត្ថកិច្ចបានឱ្យដឹងថា ទីតាំងនេះជាកន្លែងកែច្នៃលោហៈធាតុផ្សេងៗ ដូចជា ថ្មពិលចាស់ និងផលិតអាគុយ ហើយអគ្គិភ័យបានផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី ដែលបណ្តាលមកពីថ្មពិល។
គិតត្រឹមវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រយៈពេលជាង២០ម៉ោងហើយ ភ្លើងនៅតែបន្តឆេះ ហើយមានសម្លេងផ្ទុះជាបន្តបន្ទាប់ ដោយសារថ្មពិលចាស់ៗនៅក្នុងរោងចក្រ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ កំពុងបន្តបាញ់ទឹក ដើម្បីគ្រប់គ្រង និងពន្លត់ភ្លើង៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print