នគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់

ចែករំលែក៖

ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និង វរសេនីយទោ គួច សុភា អធិការរងបានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ សែនសុខ ធ្វេីការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ៤នាក់

ករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ។

...

សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានឲ្យដឹងថាកាលពីថ្ងៃទី 26 ខែកក្កដាឆ្នាំ 2026 ក្រុមជនសង្ស័យបានចាប់ជនរងគ្រោះ យកខ្សែចងដៃជើងនិងប្រើប្រាស់អាវុធខ្លីភ្ជង់ ទារប្រាក់ចំនួន 1 លានដុល្លារ និងប្រើហិង្សាធ្វើទារុណកម្ម បណ្ដាលឱ្យជនរងគ្រោះរងរបួស នៅចំណុចផ្ទះលេខ 8 ផ្លូវបេតុងបុរីវ៉ារីណា ភូមិជាងទងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ក្រោយពីទទួលបានព័ត៌មានភ្លាមលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យនៅចំណុចខាងលើតែម្តង។
ក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងមួយចំនួននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តតាមនីតិវិធីបន្ត៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print