ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ បានធ្វើសកម្មភាពជិះម៉ូតូឆក់ទូរសព្ទពីនារីម្នាក់បានសម្រេច តែត្រូវនារីរងគ្រោះជិះម៉ូតូតាមបំបុកពីក្រោយបណ្ដាលឲ្យដួលម៉ូតូទាំងពីរគ្រឿងដួលលើចិញ្ចើមផ្លូវនិងរងរបួសនារីរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យចំណែកជនសង្ស័យត្រូវពលរដ្ឋឃាត់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ចចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួន។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចជាប់រង្វង់មូលទួលគោកចាស់ ស្ថិតនៅលើផ្លូវ ៥៩២កែងនឹងផ្លូវ ៦០៦ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពីពណ៌ខៀវពាក់ផ្លាកលេខ ភ្នំពេញ 1LO 5704 ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩២ទិសដៅពីលិចទៅកើត ខណះពេលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកស៊ុយសាគីនិចពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 1LK4230 ធ្វើសកម្មភាពឆក់ទូរសព្ទម៉ាក iphone 13 របស់ជនរងគ្រោះបានសម្រេច ហើយជនសង្ស័យជិះម៉ូតូរត់គេចខ្លួនតែត្រូវនារីរងគ្រោះជិះប្រដេញពីក្រោយហើយស្រែកចោរៗ រួចបំបុកពីក្រោយម៉ូតូជនសង្ស័យបណ្តាលឲ្យម៉ូតូដួលទាំង២គ្រឿងខ្ទាតលើចិញ្ចើមផ្លូវ ធ្វើអោយនារីរងគ្រោះរងរបួសបញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈភ្លាមៗ ចំណែកជនសង្ស័យត្រូវពលរដ្ឋឃាត់បានម្នាក់ប្រគល់ជូនសមត្ថកិច្ច ចំណែកបក្ខពួម្នាក់ទៀតកំពុងរត់គេចខ្លូន។
ក្រោយកេីតហេតុ សមត្ថកិច្ចចុះមកដល់យកមធ្យោបាយទាំងអស់រួមទាំងវត្ថុតាំងនិងជនសង្ស័យយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីអនុវត្តនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ










