Chelsea ជោគជ័យក្នុងការទិញយកខ្សែការពារបារាំង Lacroix ពីក្លិប Crystal Palace

ចែករំលែក៖

ក្លិប Chelsea បានប្រកាសជាផ្លូវការនូវការចុះហត្ថលេខាទិញយកខ្សែការពារ Maxence Lacroix ពី Crystal Palace លើកិច្ចសន្យារហូតដល់ឆ្នាំ 2032។ នេះបើយោងតាមការប្រកាសរបស់ក្លិបនៅថ្ងៃព្រហស្បតិ៍។

 

សារព័ត៌មានអង់គ្លេសបានរាយការណ៍ថា Chelsea បានចំណាយប្រាក់ប្រមាណ 52 លានផោន (69.6 លានដុល្លារអាមេរិក) ដើម្បីផ្ទេរកីឡាករជម្រើសជាតិបារាំងរូបនេះ។

 

Chelsea បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «Lacroix មកដល់ Chelsea ក្នុងនាមជាខ្សែការពារកណ្ដាលដ៏រឹងមាំម្នាក់ក្នុងបាល់ទាត់អឺរ៉ុប ព្រមទាំងជាខ្សែការពារដែលមានល្បឿនលឿន និងពូកែក្នុងការប្រជែងបាល់លើអាកាសបំផុតម្នាក់នៅក្របខ័ណ្ឌ Premier League»។

 

ខ្សែការពារវ័យ 26 ឆ្នាំ រូបនេះ បានបង្ហាញខ្លួន 55 ប្រកួត គ្រប់កម្មវិធីឱ្យ Crystal Palace កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 3 ដង ខណៈ Palace បានឈ្នះពាន UEFA Conference League។

 

Lacroix គឺជាយុវជនដែលធំធាត់ចេញពីថ្នាលបណ្តុះបណ្តាលរបស់ Sochaux ដោយបានបង្ហាញខ្លួនឱ្យក្រុមធំ 28 ប្រកួត មុនពេលផ្ទេរទៅក្លិបអាល្លឺម៉ង់ VfL Wolfsburg នៅឆ្នាំ 2020។

 

នៅឆ្នាំ 2024 ក្លិប Crystal Palace បានទិញរូបគេពី Wolfsburg ក្នុងតម្លៃប្រមាណ 18 លានផោន (24.09 លានដុល្លារ)។ ក្នុងរយៈពេលពីររដូវកាលនៅអង់គ្លេស Lacroix បានបង្ហាញខ្លួនសរុប 98 ប្រកួត គ្រប់កម្មវិធី។

...

 

សម្រាប់ក្រុមជម្រើសជាតិបារាំង Lacroix បានបង្ហាញខ្លួន 3 ប្រកួត ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំនេះ ខណៈបារាំងបញ្ចប់ការប្រកួតនៅចំណាត់ថ្នាក់លេខ 4៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print