ខេត្តកំពង់ស្ពឺ ÷ មន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យ ដឹងនៅព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៦ នេះថា បុរសជាជនជាតិចិនពីរនាក់ត្រូវបានជនរងគ្រោះដេញចាប់ប្រគល់ឱ្យសមត្ថកិច្ចក្រោយពីប្រើល្បិចបន្លំយកលុយពីម្ចាស់ផ្ទះដូរលុយ។
ប្រភពឱ្យដឹងថា នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ ២០២៦
វេលាម៉ោង១៤និង៣០នាទី នៅកន្លែងដូរលុយ ផ្សារអង្គមេត្រី ភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង មានករណីបន្លំលួចយកលុយ បង្កដោយជនសង្ស័យ ២នាក់ ជាជនជាតិចិន បានជិះម៉ូតូយកលុយចំនួន ៤ ៨០០$ ដូរជាលុយខ្មែរ នៅកន្លែងជនរងគ្រោះ។ ពេលដូរហើយ ជនសង្ស័យ បានយកលុយខ្មែរ ដាក់បន្លំលើលុយដុល្លាដែលយកមកដូរនោះកាន់យកទៅវិញឡើងជិះម៉ូតូគេចខ្លួន។ ជនរងគ្រោះដឹងខ្លួនទាន់ក៏បានហៅឲឈប់ មិនព្រមឈប់ បាននាំគ្នាដេញតាមឃាត់ខ្លនជនសង្ស័យ ទាំង២នាក់:
១.ឈ្មោះ ផីង ចាងហ្វៃ (PENG CHANGFA) ភេទនប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ២០.០៨.១៩៧៤ លិខិតឆ្លងដែនលេខ EM៨៤៥២៤១៥ (ថតក្នុងទូរស័ព្ទ)
និង ២.ឈ្មោះឡុង សឺលៀង LONG ZHELAN ភេទ ប្រុសថ្ងៃខែឆ្នាំកំណើត ៤.៨.១៩៧៨ លិខិតឆ្លងដែនលេខ EL៥៦០៩៩១១ (ប្រើត្រាចេញចូលតាមច្រក កម្ពុជា – ថៃ) ។
+ដកហូតវត្ថុតាង:
-លុយ៤៨០០$(បួនពាន់ប្រាំបីរយដុល្លារ)
-លុយយ័ន្ត៣២០ និងលុយដុល្លាម៉ាឡេសុី១៣$
-ម៉ូតូ១គ្រឿង ម៉ាកJanus
-អាវចំនួន២ ទល់វីស១
-ទូរសព្ទ១គ្រឿង ម៉ាករៀលមី ពណ៌ខ្មៅ និងម៉ាកវីវ៉ូ ពណ៌ខ្មៅ យកមកប្រគល់ឲសមត្ថកិច្ច ។
ជនសង្យ័យបានសារភាពថា ធ្លាប់ធ្វើសកម្មភាព២លើករួចមកហើយ តែមិនចាំទីតាំង ៕
ដោយ៖ សុរិយា










