ការពង្រីកកងកម្លាំងអាមេរិកនៅជប៉ុន កំពុងបង្កើនហានិភ័យផ្ទុះជម្លោះលើឧបទ្វីបកូរ៉េ

ចែករំលែក៖

សារព័ត៌មាន Reuters បានដកស្រង់ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានចេញផ្សាយអត្ថបទមួយរិះគន់ការពង្រីកទីបញ្ជាការកងកម្លាំងអាមេរិកប្រចាំប្រទេសជប៉ុន ជាមួយការព្រមានថាបច្ចុប្បន្ន ជម្លោះនៅលើឧទ្វីបកូរ៉េមិនមែនជាបញ្ហាលទ្ធភាពថានឹងផ្ទុះឡើងឬក៏អត់ទេ តែអាស្រ័យ លើពេលវេលាតែប៉ុណ្ណោះ។

នៅក្នុងអត្ថបទរបស់ខ្លួន KCNA បាននិយាយថាការកើនឡើងចំនួនកងកម្លាំងអាមេរិកប្រចាំនៅជប៉ុន បានបង្ហាញថាទីបញ្ជាការអាមេរិកបានក្លាយទៅជាទីបញ្ជាសង្រ្គាមយ៉ាងពេញលេញ និងបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំកងកម្លាំងស្វ័យការពារជប៉ុនសម្រាប់ជម្លោះក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងកើតមានឡើងបន្ទាប់ពីឧត្តមសេនីយ៍អាមេរិក លោក Stephen Jost ជាមេបញ្ជាការនៃទីបញ្ជាការ កងកម្លាំងអាមេរិកប្រចាំប្រទេសជប៉ុនបានប្រាប់សារព័ត៌មានជប៉ុន Asahi ថាបុគ្គលិកទីស្នាក់ការកណ្ដាលនៃទីបញ្ជាការរបស់លោក ត្រូវបានបង្កើនចំនួន បើធៀបទៅនឹងកាលពីឆ្នាំ២០២៥ គឺបានកើនឡើង ២១៥នាក់ ដើម្បីពង្រឹងដំណើរការនៃទីបញ្ជាការ និងធ្វើការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកកាន់តែល្អប្រសើរឡើង។
តាម KCNA កិច្ចសហប្រតិបត្តិការយោធាថ្មីៗនេះរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានចូលរួមចំណែកបង្កើនភាពតានតឹងក្នុងតំបន់ ហើយថាកងកម្លាំងអាមេរិកប្រចាំជប៉ុនទំនងជានឹងក្លាយជាកងកម្លាំងដែលនឹងត្រូវបានដាក់ពង្រាយមុនគេនៅលើឧទ្វីបកូរ៉េ ក្នុងករណីជម្លោះផ្ទុះឡើង។ បន្ថែមពីលើនេះ KCNA ក៏បានចោទប្រកាន់ដែរថាសហរដ្ឋអាមេរិកថាកំពុងធ្វើសកម្មភាពយោធាប្រកបដោយគ្រោះថ្នាក់ ហើយនេះជាហេតុផលមួយដែលកូរ៉េខាងជើងចាំបាច់ត្រូវតែបន្តការអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែរដើម្បីកំញើញទប់ស្កាត់សង្រ្គាម៕

រូប​ថត​:KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print