សម្តេច ម៉ែន សំអន៖ គាំទ្រនិងជំរុញឱ្យការផលិតអាហារស្នាដៃកូនខ្មែរ ត្រូវគិតពីគុណភាព សុវត្ថិភាព សុខភាពពលរដ្ឋជាចម្បង

ចែករំលែក៖

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគាំទ្រនិងជំរុញឱ្យការផលិតអាហារស្នាដៃកូនខ្មែរ ត្រូវគិតពីគុណភាព សុវត្ថិ ភាព សុខភាព ពលរដ្ឋជាចម្បង ព្រោះការធ្វើវិនិយោគ លើមុខ ជំនួញនៅកម្ពុជារាជរដ្ឋាភិបាលបានអនុញ្ញាត្ដិការវិនិយោ គ វិស័យឯកជនត្រូវពង្រឹង និងគិតពីគុណភាព ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបញ្ជាក់បែបនេះ ខណៈសម្ដេចបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈ វិស័យឯកជន ជីបម៉ុង ដែលមានទីតាំងស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអរគុណចំពោះ វិស័យឯកជន ក្រុមហ៊ុនជីបម៉ុង ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គ លិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្កើតរោងចក្រផលិតអាហារ ដោយបំពាក់នូវបច្ចេកវិទ្យាចុងក្រោយ ក្នុងការផលិតនូវផលិតផលប្រកបដោយគុណភាព និងស្តង់ដារ។ បច្ចុប្បន្ននេះ ទោះបីជាមានភាពតានតឹងភូមិសាស្ត្រនយោបាយ បានរីកទៅជាការផ្ទុះអាវុធនៅតំបន់ខ្លះ ហើយនៅមជ្ឈិមបូព៌ាបានធ្លាក់ទៅ ក្នុងភ្លើងសង្គ្រាម ដែលផ្តល់ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចនៅបណ្តាប្រទេសទាំងអស់លើពិភពលោក ដែលនាំឱ្យប្រទេសកំពុងអភិវឌ្ឍ ជាពិសេស ប្រជាជនងាយរងគ្រោះនៅគ្រប់ទីកន្លែង ប្រឈមនឹងការបាត់បង់ចំណូល ការកើនឡើងចំណាយក្នុងជីវភាពរស់នៅ និងការធ្លាក់ទៅ ក្នុងភាពក្រីក្រ។ ប៉ុន្តែក្នុងស្ថានភាពនេះ ក្រុមហ៊ុនជីបម៉ុង បាន បន្តសកម្មភាព និងបានពង្រីកនូវអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់ តាមរយៈ សមិទ្ធផលជាច្រើនគួរជាទីមោទន។ ដោយឡែកការបើកការដ្ឋានសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈ នៅថ្ងៃនេះ គឺជាការបញ្ជាក់ឱ្យ ឃើញកាន់តែច្បាស់ពីការរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈររបស់ ក្រុមហ៊ុន ជីប ម៉ុង។ តាមរយៈ នៃការអភិវឌ្ឍរបស់ក្រុមហ៊ុនបានបង្ហាញពីភាពធន់នៃសហគ្រាស និងការផលិតក្នុងស្រុកបានចាប់យកឱកាសនេះដើម្បីផលិតទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដូចជា គ្រឿងឧបភោគបរិភោគ ទឹកបរិសុទ្ធ និងផលិតផលកែច្នៃផ្សេងៗ។ ទន្ទឹមនឹងនោះ ស្មារតី ខ្មែរជួយខ្មែរ បានផ្លាស់ប្តូរកម្លាំងចិត្ត និងការ ផ្លាស់ ប្តូរឥរិយាបថ របស់ប្រជាជនឱ្យងាកមកគាំទ្រ ផលិតផលក្នុង ស្រុក និងបានក្លាយជាខែលការពារអាជីវកម្មក្នុងស្រុកយ៉ាង រឹងមាំ៕
ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print