Brentford បំបែកកំណត់ត្រាថ្មីរបស់ខ្លួនក្នុងការចាយលុយចុះនាំយកកីឡាករ Sangare ពីក្លិបបារាំង Lens 

ចែករំលែក៖

ក្លិប Brentford បានប្រកាសជាផ្លូវការនៅថ្ងៃសៅរ៍ថា បានចុះហត្ថលេខានាំយកខ្សែបម្រើ Mamadou Sangare ពីក្លិប RC Lens របស់បារាំង ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រារបស់ក្លិប។

 

សារព័ត៌មានអង់គ្លេសបានរាយការណ៍ថា Brentford បានចំណាយប្រមាណ 39 លានផោន (ប្រហែល 52.57 លានដុល្លារអាមេរិក) ដើម្បីផ្ទេរកីឡាករជម្រើសជាតិម៉ាលីរូបនេះ។

 

Sangare វ័យ 24 ឆ្នាំ បានចុះកិច្ចសន្យារយៈពេល 5 ឆ្នាំ ជាមួយ Brentford ហើយក្លិបក៏មានជម្រើសបន្តកិច្ចសន្យាបន្ថែម 1 ឆ្នាំ ទៀតផង។

 

គ្រូបង្វឹក Keith Andrews បាននិយាយថា៖ «Mamadou គឺជាកីឡាករដែលយើងតាមដានអស់រយៈពេលយូរ។ គាត់ស្ថិតក្នុងបញ្ជីគោលដៅរបស់យើង ហើយជាកីឡាករដែលយើងពិតជាចង់នាំមកចូលរួមជាមួយក្រុម។»

 

Sangare បានចាកចេញពីក្លិប Rapid Vienna របស់អូទ្រីស មកចូលរួមជាមួយ Lens កាលពីឆ្នាំមុន ហើយបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ដោយជួយក្រុមឈ្នះ ពានរង្វាន់ French Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប និងបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ 2 ក្នុងក្របខណ្ឌ Ligue 1។

 

Keith Andrews បានបន្ថែមថា៖

«គាត់ជាយុវជនដែលមានភាពសុភាពរាបសារ ប៉ុន្តែក៏មានការតាំងចិត្តខ្ពស់ក្នុងការជោគជ័យលើអាជីពបាល់ទាត់របស់ខ្លួន។ គាត់មានគុណសម្បត្តិគ្រប់យ៉ាងដែលយើងចង់បានពីកីឡាកររបស់ Brentford ទាំងនៅលើទីលាន និងក្រៅទីលាន។»

...

 

Brentford នឹងចាប់ផ្តើមយុទ្ធនាការ Premier League រដូវកាលថ្មី ដោយទទួលស្វាគមន៍ Tottenham Hotspur នៅទឹកដីរបស់ខ្លួន នៅថ្ងៃទី 22 ខែសីហា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print