ខេត្តស្ទឹងត្រែង ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ និងដាក់បទបញ្ជារបស់ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃ០២ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន១ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ១៧នាក់ ស្រី ០៣ នាក់ ដែលមានឈ្មោះ ៖
១- ឈ្មោះ សែត ណាប៊ី ភេទប្រុស អាយុ ១៥ឆ្នាំ
២- ឈ្មោះ យ៉ុង រដ្ឋា ភេទប្រុស អាយុ ២៣ឆ្នាំ
៣- ឈ្មោះ សំ សុខឃីម ភេទប្រុស អាយុ ២៤ឆ្នាំ
៤- ឈ្មោះ សាម៉ន បូវ៉ាន់ ភេទប្រុស អាយុ ២៧ឆ្នាំ
៥- ឈ្មោះ សិទ្ធ ហមម៉ាលី ភេទស្រី អាយុ ១៩ឆ្នាំ
៦- ឈ្មោះ ឧត្តម ដាណេ ភេទស្រី អាយុ ១៩ឆ្នាំ
៧- ឈ្មោះ ឈឿង រ៉ាឌី ភេទប្រុស អាយុ ១៥ឆ្នាំ
៨- ឈ្មោះ អូន ម៉ាស៊ីង ភេទប្រុស អាយុ ១៥ឆ្នាំ
៩- ឈ្មោះ គឹម ស្រីនាង ភេទស្រី អាយុ ២៣ឆ្នាំ
១០- ឈ្មោះ ឡាង គីមលី ភេទប្រុស អាយុ ៣១ឆ្នាំ
១១- ឈ្មោះ ឈាង វេងពៅ ភេទប្រុស អាយុ ៣៥ឆ្នាំ
១២- ឈ្មោះ សាត សំរឹទ្ធសិលា ភេទប្រុស អាយុ ៣៦ឆ្នាំ
១៣- ឈ្មោះ ខឿង រ៉ាម៉ិត ភេទប្រុស អាយុ ៣៦ឆ្នាំ
១៤- ឈ្មោះ ហុក បញ្ញា ភេទប្រុស អាយុ ៣១ឆ្នាំ
១៥- ឈ្មោះ ហុក សង្ហា ភេទប្រុស អាយុ ២៨ឆ្នាំ
១៦- ឈ្មោះ លេខ វិចិត្រ ភេទប្រុស អាយុ ៣០ឆ្នាំ
១៧- ឈ្មោះ អ៊ុក ប្រុស តាក់ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ។
ក្នុងប្រតិបត្តិការនោះកម្លាំងនគរបាលខេត្ត រកឃើញវត្ថុតាងចាប់យករួមមាន៖
– គ្រឿងញៀនមេតំហ្វេតាមីន (ICE) ចំនួន ០៥កញ្ចប់ (០១កញ្ចប់ធំ និង ០៤កញ្ចប់តូច) ទម្ងន់សុទ្ធសរុប ២១២.៨៥ក្រាម
– គ្រឿងញៀនមេតំហ្វេតាមីន (WY) ចំនួន១៤៥គ្រាប់ (ត្រូវទឹករលាយចូលគ្នា) ទម្ងន់សុទ្ធសរុប ៦.២ក្រាម
– ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០២គ្រឿង
-អាវុធខ្លី ម៉ាក់K54 ចំនួន ០១ដើម និងគ្រាប់ ចំនួន ០៤គ្រាប់ ។
ដោយឡែកសម្ភារៈចាប់យករួមមាន៖
– រថយន្ត ០១គ្រឿង
– ម៉ូតូ ចំនួន ១២គ្រឿង
– ទូរស័ព្ទដៃ ចំនួន ១៨គ្រឿង។
+ចំណែកម៉ូតូចំនួន ០២គ្រឿង ត្រូវបានប្រគល់ជូនជនរងគ្រោះម្ចាស់ដើមវិញ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ដោយ៖តារា










