នគរបាលចរាចរណ៍ផ្លូវគោក បានកត់សម្គាល់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍ច្រើន និងមានកម្រិតធ្ងន់ បណ្តាលមានករណីស្លាប់,របួសធ្ងន់-ស្រាល និងខូចខាតទ្រព្យសម្បត្តិសាធារណៈ និងផ្ទាល់ខ្លួនជាច្រើន ជារៀងរាល់ថ្ងៃ !

ចែករំលែក៖

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា ៖ យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់នគរបាលចរាចរណ៍ផ្លូវគោក បានកត់សម្គាល់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍ច្រើន និងមានកម្រិតធ្ងន់ បណ្តាលមានករណីស្លាប់,របួសធ្ងន់-ស្រាល និងខូចខាតទ្រព្យសម្បត្តិសាធារណៈ និងផ្ទាល់ខ្លួនជាច្រើន ជារៀងរាល់ថ្ងៃ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តែងចុះអប់រំណែនាំបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវពីសុវត្ថិភាពចរាចរណ៍ និងអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីហានិភ័យគ្រោះថ្នាក់ចរាចរណ៍។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២៥បានស្តែងឲ្យឃើញមូលហេតុឲ្យកើតមានគ្រោះថ្នាក់រួមមាន៖
-បើកបរលើសល្បឿនកំណត់ ៤៩%
-មិនគោរពសិទ្ធិអាទិភាព ២១%
-បើកបរមិនប្រកាន់ស្តាំ ១១%
-ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៧%
-បត់មិនប្រុងប្រយ័ត្ន ៤%
-បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ៤%
-ល្មើសសញ្ញាចរាចរណ៍ ២%
-កត្តាយាន ១%
-និងងងុយ ១%
សូមបងប្អូនប្រជាពលរដ្ឋបើកបរដោយគោរពច្បាប់ និងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print