សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាកសាងប្រទេសពីបាតដៃទទេ ក្រោយថ្ងៃរំដោះ ៧មករា  

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការកែទម្រង់រដ្ឋបាលមុខងារសាធារណៈនៅកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែត្រូវបានកំណត់យ៉ាងច្បាស់ដោយវិសេសភាពនៃដំណើរជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការស្ដារឡើងវិញ ការកសាងជាតិ និងការកសាងសន្តិភាព។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង»។

 

នៅក្នុងឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បន្ទាប់ពីស្ថាប័នជាតិស្ទើរតែទាំងអស់ត្រូវបានបំផ្លាញខ្ទេចខ្ទាំទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម កម្ពុជាបានចាប់ផ្តើមដំណើរការកសាង និងស្តារប្រទេសជាតិឡើងវិញពីបាតដៃទទេ នាដើមឆ្នាំ១៩៧៩ ក្រោយថ្ងៃជ័យជម្នះ ៧ មករា ហើយដំណើរការដ៏លំបាកនេះ បានចាប់ផ្តើមចេញពីការប្រមូលផ្តុំកម្លាំងធនធានមនុស្ស និងក្រុមបញ្ញវន្តដែលនៅរស់រានមានជីវិតពីសង្រ្គាម ដើម្បីរួមគ្នារៀបចំសង្គមជាតិ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលឡើងវិញ។

 

ជាមួយគ្នានោះផងដែរ សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា បទពិសោធន៍ និងមេរៀនជាប្រវត្តិសាស្ត្រនេះហើយ ដែលបានក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការកំណត់ទិសដៅនៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា ៖ កម្ពុជាបានចាប់ផ្ដើមកសាងប្រទេសឡើងវិញពីបាតដៃទទេ នៅក្រោយថ្ងៃ ៧មករា ឆ្នាំ១៩៧៩ តាមរយៈការប្រមូលផ្ដុំធនធានមនុស្ស និងបញ្ញវន្តដែលនៅរស់រានមានជីវិត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print