ខេត្តមណ្ឌលគិរី ៖ កិច្ចប្រជុំត្រួតពិនិត្យករណីសុំសម្របសម្រួលលើការងាររត់ខ្សែបណ្តាញអអ្គិសនី ៣៥KV សម្រាប់សាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ទំហំ ១៤០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក សាន់ ដារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យករណីសុំសម្របសម្រួលលើការងាររត់ខ្សែបណ្តាញអអ្គិសនី ៣៥KV សម្រាប់សាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ទំហំ ១៤០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករង រដ្ឋបាលសាលាខេត្ត លោកប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុង តំណាងក្រុមហ៊ុន លោកនាយក ទីចាត់ការ អន្តរវិស័យ លោកស្រីចៅសង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ សុខដុម អគាររដ្ឋបាលខេត្ត ៕
ប្រភព ៖ រដ្ឋបាលខេត្ត










