គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នានិងរថយន្តបណ្តាលស្លាប់២នាក់និងរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្តាល÷ នៅយប់ថ្ងៃអង្គារ៍៦រោចខែទុតិយាសាឍឆ្នាំមមីអដ្ធស័ក ព.ស.២៥៧០ត្រូវនឹងថ្ងៃទី ៤ខែសីហាឆ្នាំ២០២៦ វេលាម៉ោង ២១.០០នាទីនៅលើផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ចំណុច ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់។

 

សមត្ថកិច្ចបានឱ្យដឹងថា វេលាម៉ោងខាងលើមានម៉ូតូ១ គ្រឿង ម៉ាកHONDA DREAM C125 សេរី ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1AK. 2309 ជិះ គ្នា២នាក់ បើកបរដោយឈ្មោះ យុទ្ធ ភេទប្រុសអាយុ ១៧ឆ្នាំរស់នៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្ដាល(ស្លាប់) និងមានអ្នករួមដំណើរម្នាក់ឈ្មោះថាន់ ប៊ុនបេន ភេទប្រុស អាយុ១៧ឆ្នាំមានទីលំនៅភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្ដាល(របួសបាក់ភ្លៅខាងស្តាំ)មានទិសដៅ

បញ្ជ្រាសទិសគ្នាពីភ្នំពេញទៅអ្នកលឿង តាមផ្លូវជាតិលេខ១។

 

ពេលបើកមកដល់កន្លែងកើតហេតុ បានជិះកណ្តាលថ្នល់ រួចជ្រុលទៅបុកម៉ូតូ០១គ្រឿងម៉ាក Beat ពណ៌សពាក់ស្លាក់លេខកំពង់ចាម1V 0129 មានទិសដៅពី អ្នកលឿងទៅភ្នំពេញ បើកបរដោយឈ្មោះឆោម រ៉េត ភេទប្រុស៣៩ឆ្នាំ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់)ដែលកំពុងបើកម៉ូតូ ឡើងជែងរថយន្ត១គ្រឿងទៀតមិនស្គាល់ម៉ាកមិនស្គាល់ស្លាកលេខ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណដែលបើកបរក្នុងទិសដៅស្របគ្នា មកពីអ្នកលឿងទៅភ្នំពេញ។ ជនរងគ្រោះឆោម រ៉េតបើកម៉ូតូ ឡើង វ៉ារថយន្ត១គ្រឿងក្នុងទិសដៅស្របទៀតស្រាប់តែម៉ូតូC125 បើកជ្រុលចូលមកបុកម៉ូតូឆោម រ៉េតនិងរុញម៉ូតូ ទាំង២គ្រឿងចូលទៅបុកផ្ទុបជាមួយរថយន្តបណ្ដាលឱ្យស្លាប់ទាំង២នាក់ នៅកន្លែងកើតហេតុ។

 

ចំណែកជនរងគ្រោះ ឈ្មោះថាន់ ប៊ុនបេន ភេទប្រុសអាយុ១៧ឆ្នាំត្រូវបានគៀបនិងរថយន្តអូសចេញពីកន្លែងកើតហេតុប្រហែ៣០០ម៉ែត្រ ទើបជ្រុះហើយរថយន្តបើកគេចបាត់។

 

ក្រោយកើតហេតុជំនាញ បានចុះដល់កន្លែងកើតហេតុសហការជាមួយនិងកម្លាំងប៉ុស្ដិ៍បន្តនីតិវិធីនិងស្រាវជ្រាវតាមរយៈCamera សុវត្ថិភាពបញ្ជាក់ អង្គហេតុនិងស្រាវរករថយន្តដែលបើកគេចបាត់។

 

សាកសពទាំង២នាក់ត្រូវបានប្រគល់ឲ្យគ្រួសារ នៃសពយកទៅធ្វើបុណ្យតាមប្រពៃណី និងបញ្ជូនឈ្មោះថាន់

ប៊ុន បេនភេទប្រុសអាយុ១៧ឆ្នាំ ដែលរងរបួសទៅកាន់មន្ទីរពេទ្យភ្នំពេញ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print