បុរសម្នាក់ធ្វេីអត្តឃាតដោយចង.ក សម្លាប់ខ្លួនក្នុងបន្ទប់ជួលគួរឲ្យសង្វេគ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្តធ្វេីអត្តឃាតដោយចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួលគួរឲ្យសង្វេគ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង១១:៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចបន្ទប់ជួលលេខ១០ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សាកសពជនរងគ្រោះមានឈ្មោះ បាវ ហ៊ី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រផលិតសាប៊ូ មានទីលំនៅភូមិឃ្លែ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។

យោងតាមការបំភ្លឺពីឈ្មោះ បាវ សុខ ភេទប្រុស អាយុ៤៧ឆ្នាំ ត្រូវជាបងប្រុសបង្កើតជនរងគ្រោះបានឲ្យដឹងថា ប្អូនប្រុសរបស់គាត់បានជួលបន្ទប់ស្នាក់នៅម្នាក់ឯងហើយមិនដែលនិយាយប្រាប់គាត់ជាបងប្រុសថាមានបញ្ហាអ្វីទេ តែប្អូនគាត់ចូលចិត្តផឹកស្រាជាប្រចាំ។ នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ប្អូនប្រុសគាត់បានឆាតមកប្រាប់ថា ស្អែកមកយកសាកសពផង ហើយគាត់ជាបងប្រុសស្មានតែប្អូនផឹកស្រាស្រវឹងដូចសព្វដងទើបពុំចាប់អារម្មណ៍។ លុះនៅវេលាម៉ោងប្រហែល១០ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ រូបគាត់ជាបងប្រុសបានទូរស័ព្ទមកប្អូនប្រុសតែមិនលើកទូរស័ព្ទ ទេីបឲ្យប្រពន្ធមកមើល ក្រោយមកប្រពន្ធគាត់បានទូរស័ព្ទមកប្រាប់វិញថាប្អូនប្រុសគាត់បានចង.កស្លាប់នៅក្នុងបន្ទប់បាត់ទៅហើយទើបរូបគាត់ជាបងប្រុសបានមកមើលសាកសពប្អូន។

តាមការពិនិត្យកន្លែងកើតហេតុ និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយចង.ក (អត្តឃាត) ប្រាកដមែន។

...

បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print