ជិះម៉ូតូបុករថយន្តពីក្រោយបណ្តាលរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមុនប្រយ័ត្នជ្រុលបុករថយន្តពីក្រោយបណ្តាលឲ្យរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ កាលពី

វេលាម៉ោង០៩និង៤៦នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ អុឹម ចាន់នី ភេទប្រុស អាយុ២០ឆ្នាំ រងរបួសផ្នែកក្បាលខាងក្រោយ មានអាសយដ្ឋាននៅ ភូមិហែកសំណាញ់ ឃុំមុឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូធ្វេីដំណេីរតាមបណ្តោយជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុក៏ជ្រុលបុកគូទរថយន្តមួយគ្រឿងបណ្តាលឲ្យដួលទៅនិងថ្នល់រងរបួសចំណែករថយន្តក៏បន្តទៅមុខបាត់ទៅ។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមៈ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print