ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការរៀបចំគោលគំនិតបទបញ្ជាផ្ទៃក្នុងរបស់សាលាគឺសំខាន់ណាស់សម្រាប់អប់រំមនុស្ស ពោលគឺ ការបង្រៀន ការកសាងសាលា មិនសំខាន់សិស្សរៀនអ្វី ហើយបានពិន្ទុប៉ុន្មានទេ ប៉ុន្តែសំខាន់ត្រូវធានាថានិស្សិតមានឥរិយាបថល្អ និងមានសមត្ថភាពចាប់យកការងារ និងជោគជ័យក្នុងជីវិត។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅសិស្ស-និស្សិត ដោយកុំឱ្យសិស្សរៀនចង់បានតែពិន្ទុ ឬនិទ្ទេសល្អនៅក្នុងសាលារៀន ប៉ុន្តែពិបាកយកបានពិន្ទុ នៅពេលប្រឡូកចូលក្នុងសង្គមការងារជាក់ស្តែង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចមិនបានផ្តល់តម្លៃនិស្សិតត្រឹមតែសមត្ថភាពធ្វើការងារនោះឡើយ ប៉ុន្តែសិស្ស-និស្សិត ក៏ត្រូវតែមានឥរិយាបថល្អផងដែរ៕
ដោយ ៖ សិលា










