រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៖ ការធ្វើជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំ បានបង្ហាញពីសមត្ថភាពដឹកនាំរបស់កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍សៀមរាប និងកម្ពុជាលើឆាកអន្តរជាតិ

ចែករំលែក៖

ខេត្តសៀមរាប៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីសមិទ្ធផល និងការរួមចំណែករបស់កម្ពុជា ក្នុងតួនាទីជាប្រធានប្តូរវេន និងម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM)។

 

លោកបានបញ្ជាក់ថា កម្ពុជាបានដើរតួនាទីជាស្ពានភ្ជាប់ក្នុងដំណាក់កាលផ្លាស់ប្តូរសំខាន់ ដោយបន្តរក្សាសមិទ្ធផលពីផែនការការងារ ២០២១-២០២៥ និងជំរុញការរៀបចំផែនការថ្មីសម្រាប់ឆ្នាំ២០២៦-២០៣០ ស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

 

ក្រោមការដឹកនាំរបស់កម្ពុជា ប្រទេសសមាជិកអាស៊ានបានពិនិត្យលទ្ធផលការងារ និងកសាងទិសដៅសហប្រតិបត្តិការថ្មី ដោយផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាព និងគណនេយ្យភាពនៃវិស័យមុខងារសាធារណៈ។

 

កម្ពុជាក៏បានជំរុញមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ឱ្យក្លាយជារបៀបវារៈតំបន់ និងផ្តួចផ្តើមសេចក្តីថ្លែងការណ៍អាស៊ានពាក់ព័ន្ធនឹងការជំរុញនវានុវត្តន៍ក្នុងសេវាសាធារណៈ។

...

 

ការធ្វើជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំ បានបង្ហាញពីសមត្ថភាពដឹកនាំរបស់កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍សៀមរាប និងកម្ពុជាលើឆាកអន្តរជាតិ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print