អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញសារព័ត៌មាន លើកទី២» ជូនដល់មន្ត្រីនគរបាលជាតិ ចំនួន ៦០រូប មកពីបណ្តាអង្គភាពចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល

ចែករំលែក៖

ទីស្តីការក្រសួងមហាផ្ទៃ៖ នាថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញសារព័ត៌មាន លើកទី២» ជូនដល់មន្ត្រីនគរបាលជាតិចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។

វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ មានសិក្ខាកាមអញ្ជើញចូលរួមជាមន្ត្រីនគរបាលជាតិ ដែលមកពីបណ្តាអង្គភាពចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សរុបចំនួន៦០រូប ស្រីចំនួន១៦រូប។

វគ្គបណ្តុះបណ្តាលលើកទី២នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បង គឺដើម្បីបន្តពង្រឹង និងពង្រីកសមត្ថភាព ជំនាញបច្ចេកទេស និងវិជ្ជាជីវៈសារព័ត៌មានជូនដល់មន្ត្រីរាជការ និងកងកម្លាំងនគរបាលជាតិ ឱ្យកាន់តែមានភាពស្ទាត់ជំនាញក្នុងការប្រមូលព័ត៌មាន ការស្រាវជ្រាវ ការសរសេរអត្ថបទព័ត៌មាន និងការផលិតខ្លឹមសារផ្សព្វផ្សាយឱ្យមានភាពទាក់ទាញ ត្រឹមត្រូវ និងទាន់ហេតុការណ៍។ ការលើកកម្ពស់សមត្ថភាពនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការនៃការងារផ្សព្វផ្សាយអប់រំ និងការបម្រើព័ត៌មានជូនសាធារណជនក្នុងយុគសម័យឌីជីថល។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សលើវិស័យព័ត៌មាន និងឌីជីថល ស្របតាមទិសដៅកំណែទម្រង់របស់ក្រសួងមហាផ្ទៃ៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print